Bruno៖ Man Utd មិន​មែន​ជា​ក្លឹប​ខ្លាំង​ជាង​គេ​ ហើយ​ក៏​មិនអន់​ជាង​គេ​ដែរ​

  • 2020-07-20 12:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​បម្រើ​ក្លឹប​ Man United កីឡាករ​ Bruno Fernandes បាន​និយាយ​​កាលពីពេលថ្មីៗ​នេះ​ថា​ ក្លឹប​របស់​គេ​ មិន​មែន​ជា​ក្លឹប​ខ្លាំង​ជាង​គេ​ ហើយ​ក៏​មិនអន់​ជាង​គេ​ដែរ​ បន្ទាប់បាត់​ឱកាស​ឈ្នះ​ពាន​ FA Cup ។

Fernandes បាន​និយាយ​ថា​៖" កាល​ពី​មុន​ យើង​មិន​មែន​ជា​ក្លឹប​ខ្លាំង​ជាង​គេ​ទេ​ ឥឡូវ​ហ្នឹង​ យើង​ក៏​មិន​មែន​អន់​ជាង​គេ​ប៉ុន្មាន​ដែរ​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" យើង​មាន​ភាព​សោកស្ដាយ​មែន​ទែន​ ដែល​បាត់​ឱកាស​ ក្នុង​ការ​ឈ្នះ​ពាន​ FA Cup។ ពេល​នេះ​មាន​តែ​ខិត​ខំ​ក្នុង​រក​គ្រាប់​បាល់​ក្នុង​ Premier League ទេ​។ "

ក្លឹប​ Manchester United បានចាញ់នឹង​ក្លឹប​ Chelsea ក្នុង​លទ្ធផល​ ៣-១ នៅ​ថ្ងៃ​នេះ​ក្នុង​ប្រកួត​ដណ្ដើម​យក​ពាន​ FA Cup ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម