ម៉ាកយីហោឡានអាមេរិក២ ទៀតត្រូវបាន HGB Group នាំមកកាន់កម្ពុជា

  • 2020-07-21 06:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នឹក​ឃើញ​ដល់​ឡាន​យីហោ​ល្បីៗ​ប្រាកដ​ណាស់​ជា​នឹក​ឃើញ​ដល់​ប្រទេស​មហា​អំណាច​​ ដូចជាសហរដ្ឋអាមេរិក​ដែល​ផលិត​ឡាន​ល្បីៗ​ច្រើន ដើម្បី​លក់​ចេញ​ទៅ​កាន់​ពិភពលោក។ ថ្មីៗនេះ​ដែរ​ក្រុមហ៊ុន​ HGB Group ក៏​ទើប​តែ​ធ្វើ​ការ​នាំ​ឡាន ២ ស៊េរី​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា​យើង​ដែរ ដែល​មាន​ម៉ាក​យីហោ​ Jeep និង Ram ដែល​​មាន​ជា​ប្រភេទ​ឡាន SUV និង​​​ជា​ប្រភេទ Pick Up។

សម្រាប់ម៉ូឌែល Jeep មើលពីខាងក្រៅគឺទាក់ទាញខ្លាំងណាស់ ព្រោះជាប្រភេទឡាន SUV ដែលមានរាងខ្ពស់ ពេញចិត្តស្ដូកសម្រាប់អ្នកចូលចិត្តជិះឡានដែលមើលទៅមានអំណាច និង ទាក់ទាញ ហើយឡាននេះក៏ខ្លាំងខាងជិះលើផ្លូវពិបាក (Off-Road) បាន​ថែម​ទៀត​ដែរ ដែល​នៅ​ស្រុក​យើង Jeep Gladiator Sport 2020 ដាក់​លក់​តម្លៃ​ ៦៩ ៩០០ ដុល្លារ​។ ចំណែក Jeep Wrangler Sport 2020 ដាក់លក់តម្លៃ ៦៩ ៩០០ ដុល្លារ នៅទីផ្សារស្រុកយើងនាពេលបច្ចុប្បន្ននេះ។

ក្រឡេកទៅមើលស៊េរី Pick Up វិញ Ram ជាឡានប្រភេទ Off-Road តែម្ដង ដែលតម្លៃរបស់វាដាក់លក់​នៅ​កម្ពុជា​គឺ​ ៧៥ ០០០ ដុល្លារ។

គួរបញ្ជាក់ផងដែរថា ឡានទាំងអស់នេះកំពុងដាក់លក់តម្លៃពិសេស និង ទទួលកក់រៀងរាល់ម៉ោងធ្វើការផងដែរ ដែលនាំចូលដោយក្រុមហ៊ុន HGB Group តែមួយគត់នៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម​សូម​ទំនាក់ទំនង​ទូរសព្ទ​លេខ 095 999 810

អត្ថបទថ្មី