ឡូយណាស់! Sehun ត្រូវ​គេ​ប្រកាស​ថា​ជា​ម្ចាស់ភាគហ៊ុន​ថ្មី​ក្នុង​ក្រុមហ៊ុន Esport

  • 2020-07-24 01:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាៗ​ក៏​ដឹងថា​ Sehun​ គឺ​ជា​អ្នកដែល​ចូល​ចិត្ត​លេង​ហ្គេម ជាពិសេស​ហ្គេម​ប្រភេទ​កីឡាអេឡិកត្រូនិក​ (Esport) ពេលលោក​បង្ហាញ​មុខ​ក្នុង​កម្មវិធី​របស់​ SM គឺ​ SM Super Idol League។ ពេល​នេះ​ក៏​ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍​ថា​លោក​បាន​ក្លាយ​ជា​មម្ចាស់​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ Esport ឈ្មោះ​ថា​ APESPORTS។

នៅ​ថ្ងៃ​ទី​ ២២ ខែកក្កដា​ Sehun ត្រូវ​បាន​គេ​ស្វាគមន៍​ជា​ផ្លូវ​ការ​ចូល​ក្នុង​គ្រួសារ​ APESPORTS និង​ SeolHaeOne Prince ក្នុង​នាម​ជា​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់។ APESPORTS ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ថា​ជាក្រុមហ៊ុន​គ្រប់គ្រង​ SeolHaeOne Prince ក្រុម​ហ្គេមល្បីៗដូចជា League of Legends, PUBG, Teamfight Tactics, Valorant, និង​ប្រភេទ​កីឡាអេឡិកត្រូនិក​ផ្សេងៗទៀត។

ប្រធាន​ប្រតិបត្តិ​ផ្នែក​ហ្គេម​ប្រចាំ APESPORTS ​ លោក​ Kim Ok Jin បាន​ឲ្យ​ដឹង​ថា​ វត្តមាន​របស់​ Sehun សហការ​ជាមួយ​ក្រុមហ៊ុន​ពេល​នេះ​ពិត​ជា​ពិសេស​អស្ចារ្យ​ ហើយ​ក៏​អាច​ជួយ​ក្រុមហ៊ុន​កាន់​តែ​មាន​ភាព​រីកចម្រើន​ ល្បី​ល្បាញ​ខ្លាំង​ដែរ​នាពេល​អនាគត ជាពិសេស​ក្នុង​វិស័យសិល្បៈ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម