ហាង Apple Store សាខាទី ៥១១ នឹងបើកនៅក្បែរកម្ពុជាឆាប់ៗ

  • 2020-07-24 02:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បើក​ហាង​លក់​រាយ​ផ្លូវ​ការ​ដំបូង​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ​កាល​ពី​ចុង​ឆ្នាំ ២០១៨ ដែល​ដាក់​ទីតាំង​នៅ​ផ្សារ​ទំនើប​ Iconsiam ក្នុង​ទីក្រុង​បាងកក។ នា​ពេល​នេះ​ Apple ត្រៀម​បើក​ដំណើរ​ការ​ហាង​លក់​ទីពីរ​នៅ​ប្រទេស​ថៃ ដែល​មាន​ទីតាំង​​នៅ​ផ្សារ​ទំនើប Central World។

បើ​តាម​ប្រភព​អនាមិក​មួយ​បាន​ឲ្យ​ដឹង​ថា​ហាង Apple ទីពីរ​ក្នុង​ប្រទេស​ថៃ​គ្រោង​នឹង​បើក​ដំណើរ​ការ​នា​ថ្ងៃ​ទី ៣១​ ខែ​កក្កដា ដែល​ជា​សាខា​ទី ៥១១ របស់​ Apple នៅ​ទូទាំង​ពិភពលោក។ វា​ជា​ហាង​ទី​ពីរ​​ដែល​បាន​បើក​ដំណើរ​ការ​ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ហើយ​ហាង​នេះ​នឹង​អនុវត្តន៍​តាម​វិធានការ​សុវត្ថិភាព​ដូច​នៅ​ហាង Apple Iconsiam ដែរ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម