MICHELIN ចេញសំបកកង់ថ្មី ប្រើបានយូរ និងសុវត្ថិភាពខ្លាំង

  • 2020-07-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MICHELIN ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តឈានមុខគេលំដាប់ពិភពលោក កាលពីពេលកន្លងទៅថ្មីៗនេះ បានបញ្ចេញនូវផលិតផលសំបកកង់រថយន្ត MICHELIN Energy XM2+ ជាមួយនឹងពាក្យស្លោក “ថាមពលនៃការចាប់ហ្រ្វំាងដ៏អស្ចារ្យ” ដោយផ្ដោតលើគោលដៅអតិថិជនលក្ខណៈគ្រួសារទាន់សម័យ ក៏ដូចជា អតិថិជនមានថវិកាមានកំណត់ ដែលកំពុងស្វែងរកសំបកកង់មានសុវត្ថិភាព និងស្វិតជាប់ធន់បានយូរ។

សំបកកង់រថយន្ត MICHELIN​​ Energy XM2+ គឺស័ក្ដិសមបំផុតសម្រាប់រថយន្តទេសចរណ៍ធុនតូច និងមធ្យម ដោយត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវសមត្ថភាពខ្ពស់ ជាងសំបកកង់ជំនាន់មុនៗ នៅពេលចាប់ហ្រ្វាំងលើផ្លូវសើម។ សំបកកង់រថយន្ត MICHELIN Energy XM2+ ផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុត​ទាំងពេលនៅថ្មី និងពេញមួយអាយុកាលប្រើប្រាស់តែម្ដង។

លោក Tim Mitchell ជាប្រធានការិយាល័យប្រចំានៅប្រទេសកម្ពុជា បានបង្ហើបប្រាប់ឱ្យដឹងថា "សំបកកង់រថយន្ត MICHELIN Energy XM2+​ បានបង្កើនគុណភាព និងបច្ចេកវិទ្យាលើសសំបកកង់ជំនាន់មុន គឺ MICHELIN Energy XM2 ដែលជាសំបកកង់ឈានមុខគេ នៅលើទីផ្សារធំរយៈពេល ៨ឆ្នាំជាប់ៗគ្នា នៅក្នុងទិដ្ឋភាពខុសៗគ្នា ហើយសំបកកង់នេះ ផលិតឡើងសម្រាប់ការប្រើប្រាស់យូរអង្វែង។

មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាព "ថាមពលនៃការចាប់ហ្រ្វំាងដ៏អស្ចារ្យ" ​របស់សំបកកង់នេះ គឺរក្សាគុណភាពសំបកកង់ក្នុងកម្រិតមួយខ្ពស់ផងដែរ ទោះបីជាបន្ទាប់ពីវាត្រូវបានប្រើប្រាស់ អស់រយៈពេលជាយូរហើយក៏ដោយ។ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ សំបកកង់រថយន្ត MICHELIN Energy XM2+ គឺប្រៀបបានដូចជាថាមពលពិសេសក្នុងការ "បញ្ឈប់រថយន្តភ្លាមៗប្រកបដោយសុវត្ថិភាព" ពោលគឺផ្ដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងទំនុកចិត្តក្នុងការបើកបរគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ ការរួមបញ្ចូលនូវសមាសធាតុស៊ីលីកាថ្មី​ក្នុងសំបកកង់ MICHELIN Energy XM2+ ជួយធ្វើកាត់បន្តយគំលាតនៃការអូសក្នុងពេលចាប់ហ្វ្រាំង អោយស៊ីល្អនៅលើស្ថានភាពផ្លូវសើម ត្រឹម ១,៥ម៉ែត្រប៉ុណ្ណោះ នៅពេលសំបកនៅថ្មី និង ២,៦ម៉ែត្រ នៅពេលសំបកកង់សឹក បើប្រៀបធៀបទៅនឹងកម្រិតមធ្យម របស់ក្រុមហ៊ុនផលិតសំបកកង់រថយន្តប្រណីតដទៃផ្សេងៗទៀត។ សំបកកង់រថយន្តនេះប្រើប្រាស់បានកាន់តែយូរជាងមុន ២៥% បើធៀបនឹងអាយុកាលប្រើប្រាស់គិតជាមធ្យម នៃសំបកកង់ប្រណីតរបស់គូប្រកួតប្រជែង។

លោក Tim Mitchell បានមានប្រសាសន៍ថា "សញ្ញាបូក (‘+’) នៅចំហៀងសំបកកង់ បង្ហាញអំពីការអភិវឌ្ឍន៍ និងបង្កើនគុណភាពនៃក្រឡាកង់ថ្មីនេះ ដែលជាប្រភេទកង់ដែលឈានមុន និងលក់ដាច់បំផុតក្នុងទីផ្សារធំៗទំាង ៨​ ក្នុងពិភពលោក។​ គុណភាព និងសុវត្ថិភាពពីថ្មីរហូតដល់សឹករិល នៃសំបកកង់រថយន្ត MICHELIN Energy XM2+ ដែលអាចជួយធ្វើឱ្យការបើកបរប្រកបដោយសុវត្ថិភាព តាមរយៈថាមពលដ៏អស្ចារ្យ ក្នុងការចាប់ហ្រ្វាំងរបស់វា។ សំបកកង់រថយន្តនេះក៏នៅតែរក្សាសញ្ញា "X" ពណ៌បៃតងនៃសំបកកង់ជំនាន់មុន​​ ដែលចង្អុលបង្ហាញអំពីការសន្សំសំចៃប្រេងឥន្ធនៈផងដែរ។ យើងសង្ឃឹមថា ការរួមបញ្ចូលគ្នានៃការបង្កើនសុវត្ថិភាព និងការសន្សំសំចៃខ្ពស់ និងទាក់ទាញចំណាប់អារម្មណ៍អតិថិជនថ្មីៗ កាន់តែច្រើនឡើងជាក់ជាមិនខាន"។

នៅក្នុងប្រទេសកម្ពុជា លោកអ្នកអាចរកជាវសំបកកង់ស៊េរីថ្មី MICHELIN Energy XM2+ នេះបាននៅ "TYREPLUS" ​យាន្តដ្ឋាន និង ដេប៉ូលក់សំបកកង់ផ្សេងៗ ដែលមានស្លាកសញ្ញា Michelin​ ដែលមាននៅទូទាំងប្រទេស ជាមួយនឹងជំរើសជាច្រើនទំហំរហូតដល់ ៣០ លេខកង់ ចាប់ពីយ៉ាន់ទំហំ ១៤ ​ទៅ ១៦ អ៊ីញ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលចូលទៅកាន់គេហទំព័រ www.michelin.com.kh