ទំនើបមែន! គោចិញ្ចឹមយកទឹកដោះនៅតាកែវ មានបន្ទះឈីបតាមដានសុខភាព រៀបឈឺក៏ដឹងមុន

  • 2020-07-24 08:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោញីចិញ្ចឹមយកទឹកដោះ នៅកសិដ្ឋានគិរីសួគ៌ ស្ថិតនៅជ្រលងភ្នំតាម៉ៅ ខេត្តាកែវ សុទ្ធតែមានបំពាក់បន្ទះឈីប ដើម្បីតាមដានសុខភាពរបស់គោ។

បន្ទះឈីប ចងភ្ជាប់ជើងដើម្បីតាមសកម្មភាពរបស់គោ ដូចជា តាមដានជំហ៊ានរបស់គោ ក្នុង១ថ្ងៃ ដើរប៉ុន្មានជំហាន ដេកប៉ុន្មានម៉ោង និង អាចបញ្ចេញទឹកដោះប៉ុន្មានលីត្រ នៅក្នុង១ថ្ងៃ។ បន្ទះឈីបនេះ ក៏អាចចាប់លេខរៀងគោ ដែលបង្ហាញនៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីដឹងអំពីអត្តសញ្ញាណគោ ផងដែរ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. បាននិយាយប្រាប់ក្រុមការងារ Sabay ឲ្យដឹងថា ការតាមដានសុខភាពនេះមានសារៈសំខាន់ណាស់ បើទោះជាគោមិនទាន់ឈឺ តែរៀបនឹងឈឺ គឺក្រុមការងារអាចដឹងមុន និងបញ្ជូនគោនេះ ទៅកាន់មន្ទីរពេទ្យសត្វ ដើម្បីព្យាបាលឲ្យមានសុខភាពរឹងមាំ។ «គោមានសុខភាពល្អ ទឹកដោះក៏សម្បូរ»។

គួរបញ្ជាក់ថា កសិដ្ឋានគិរីសួគ៌ បាននាំចូលពូជគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល ពីប្រទេសអូស្រ្តាលី មកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្នប្រភេទគោញីយកទឹកដោះដែលល្បីបំផុតក្នុងលោកនេះ កំពុងបន្សុំាខ្លួនយ៉ាងល្អ ទៅនឹងបរិយាកាសថ្មី នៅក្នុងកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ដែលត្រូវបានសាងសង់តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅជ្រលងភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។

បច្ចុប្បន្ននេះ កសិដ្ឋានមួយនេះ មានបុគ្គលិកជាជនជាតិអ៊ីស្រាអែលសរុបចំនួន១០នាក់ និងបុគ្គលិកជាង៨០នាក់ផ្សេងទៀត គឺជាប្រជាជនខ្មែរនៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង៕