មានមិនដល់ ៣ម៉ឺនដុល្លារ ទិញឡានថ្មីជិះបាន មិនឈឺក្បាលនឹងឡានមួយទឹកមានប្រវត្តិមិនច្បាស់

  • 2020-07-24 10:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថាភាគច្រើននៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមានប្រភពមកពីប្រទេសអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។ ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។

ការទិញរថយន្តមួយទឹកដែលមិនស្គាល់ប្រវត្តិច្បាស់លាស់អាចប្រឈមមុខនឹងហានិភ័យផ្សេងៗមួយចំនួនដូចជា រថយន្តកាត់តឬស្ងោរពណ៍ រថយន្តធ្លាប់មានប្រវត្តិ​បុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយដែលគ្មានគុណភាពជាដើម។ ហេតុនេះហើយទើបធ្វើឲ្យប្រជាជនមួយចំនួនបាន​ងាក​មកប្រើប្រាស់នូវរថយន្តថ្មីដែលចេញពីរោងចក្រផ្ទាល់ ដើម្បីកាត់បន្ថយនិងជៀសវាងនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុ។

ការប្រើប្រាស់រថយន្តថ្មីបានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់ ផាសុកភាព ទទួលបានការថែទាំនិងការធានាផ្ទាល់ពីរោងចក្រដែលជាហេតុជម្រុញឲ្យប្រជាជនខ្មែរមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីវិញ។ ទន្ទឹមនឹងនេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាក៏កំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថាមានរថយន្ត SUV ខ្នាតតូចមួយប្រភេទដែលកំពុងចរាចរណ៍យ៉ាងច្រើនកុះករនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះគឺរថយន្ត Ford Ecosport ហើយរថយន្តនេះដែរត្រូវបាននំាចូល និង​ចែក​ចាយ​ផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា។

រថយន្ត Ford Ecosport មានតម្លៃត្រឹមតែ 29,900 ដុល្លារតែប៉ុណ្ណោះបូករួមជាមួយការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ព្រមទាំងមានគ្រឿងបន្លាស់សម្រាប់ជួសជុលយ៉ាងសម្បូរបែប ហើយមានតម្លៃធូរថ្លៃ និងអាចស្វែងរកបាននៅគ្រប់មជ្ឃមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស។ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

រថយន្ត Ford Ecosport មាន7ពណ៍សម្រាប់ជ្រើសរើសរួមមានពណ៍ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និងទឹកក្រូចក្រម៉ៅ។ រថយន្តនេះបានបំពាក់មកជាមួយនូវម៉ាស៊ីនសាំងប្រភេទ Ecoboost 1.0L ជំនាន់ថ្មីដែលមានកម្លាំងសេស125HP កម្លាំងរមួល170 Nm មានកំលាំងខ្លាំងស៊ីប្រេងតិច ដែលអាចជួយលោកអ្នកបើកបរគ្រប់ស្ថានភាពផ្លូវដូចជា ការបើកបរលើផ្លូវរាបស្មើក្នុងទីក្រុង ផ្លូវជាតិ ផ្លូវតាមស្រុកស្រែចម្ការ និង ផ្លូវដែលមានឧបសគ្គ ម្យ៉ាងវិញទៀតលោកអ្នកចំណាយត្រឹមតែ ១៦ម៉ឺនរៀលប៉ុណ្ណោះសម្រាប់ពន្ធផ្លូវប្រចាំឆ្នាំ។

រីឯការរចនាផ្នែកខាងក្រៅមានភាពទាក់ទាញនិងស៊ីវិល័យ ផ្នែកខាងមុខត្រូវបានរចនាថ្មី ស្រស់ស្អាតទំនើបទាន់សម័យ ចង្កៀងភ្លឺច្បាស់ល្អជាមួយភ្លើង LED បំភ្លឺនៅពេលថ្ងៃ ផ្លិតទឹកអូតូ ផ្នែកខាងក្នុងរចនាម៉ូដថ្មីស្រឡាង ធំទូលាយប្រកបដោយផាសុកភាពជាមួយនឹងកៅអីស្បែកទំនើបទាន់សម័យ មិនតែប៉ុណ្ណោះកៅអី​ជួរ​ទី២អាចបត់បាន ងាយស្រួលក្នុងការផ្ទុកសម្ភារះបានកាន់តែច្រើន។

លើសពីនេះទៅទៀតរថយន្ត Ford Ecosport បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបដូចជា ចុចបញ្ឆេះរថយន្តនិងប្រព័ន្ធសោរឆ្លាតវៃ ចង្កូតបូមអេឡិច​ត្រូ​និច (EPAS) ធូរងាយស្រួលបើកបរ បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចភ្ជាប់ Apple Car Play បានយ៉ាងងាយស្រួលនិងអេក្រង់ Touchscreen 8 អ៊ីញ ហ្វាកូដអូតូ សេនសឺមុខក្រោយ៨គ្រាប់សម្រាប់ជំនួយចូលចត កាមេរ៉ាក្រោយជំនួយចូលចត អាច zoom បាន ពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៧ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព​ដោយស្វ័យប្រវត្តិ ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល និងមានកន្លែងដាក់ឥវ៉ាន់ ២៥កន្លែង ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត៕