ដើរព្រៃខ្លាចសត្វទាកតោងមែន! តោះមកដឹងពិធីងាយការពារសត្វទាកតោង

  • 2020-07-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកូវីដនៅកម្ពុជាក្លាយជារដូវដំណើរទេសចរណ៍បែបផ្សងព្រេង ឬ Adventure របស់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០២០ នេះជាឆ្នាំដែលដំណើរបែបផ្សងព្រេងក្នុងព្រៃកំពុងមានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ ពិសេសមិត្តយុវវ័យនាពេលចុងសប្តាហ៍ តោះទៅខ្នងផ្សា តោះទៅខ្នងក្រពើ ខ្នងស្រល់ អារ៉ែង វិរះជ័យ ឬគិរីរម្យជាដើម។ ដើរព្រៃបោះតង់ក្នុងព្រៃបែបនេះមនុស្សភាគច្រើនមានអារម្មណ៍ខ្លាចរអានឹងសត្វទាកតោង ឬសត្វសុចខាំប្រាកដណាស់។

ខ្លាចទាកតោង ខ្លាចសុចខាំមែន តោះខាងក្រោមនេះជាវិធីសាស្រ្តងាយៗ និងមិនចំណាយលុយច្រើន ដែល Sabay ទទួលបានពីអ្នកដើរព្រៃ និងអ្នកនាំភ្ញៀវនៅតំបន់ភ្នំ៖

១.សត្វទាកថ្នាំជក់ ឬថ្នាំខ្លាំង ៖ ថ្នាំជក់ប្រហែល ០.៥ក្រាម លាយជាមួយអំបិលប្រហែល ២ ស្លាបព្រាបាយ ហើយលាយជាមួយទឹកយកមកលាបជើង និងកន្លែងដែលគិតថាសត្វទាកងាយនឹងតោង។ ឥទ្ធិពល និងក្លិនថ្នាំជក់នឹងធ្វើឲ្យសត្វទាកមិនមកតោងនោះទេ។ ប្រេងម៉ាស៊ីន ឬប្រេងបាត៖ យកមកលាបកន្លែងដែលយើងគិតថាសត្វទាកងាយនឹងតោងពិសេសចុងជើង។ ក្លិន និងភាពរអិលរបស់ប្រេងមិនឲ្យសត្វទាកតោងមិនជាប់នោះទេ។

២.សត្វសុច និងមូស៖ អុចធូបមូស និងដុតបង្ហុយភ្នក់ភ្លើង។

៣.ពស់៖ ផ្លែក្រូចសើច

ក្រៅពីពិធីសាស្ត្រខាងលើនេះ ប្រិយមិត្តទស្សនិជនក៏អាចប្រើថ្នាំលាប ឬស្ព្រាយបាញ់ការពារសត្វទាំងនោះក៏បាន។ វិធីសាស្ត្របែបអបិយជំនឿមួយទៀតពេលដើរព្រៃនោះគឺចាស់ៗតែងតែផ្តាំថា ទៅព្រៃកុំមាត់ផ្តេសផ្តាស ព្រោះមាត់យើងស៊ីអំបិលប្រហុក ឬនិយាយខ្លាចនេះ ខ្លាចនោះ ពាក្យដែលត្រូវនិយាយនៅពេលដើរព្រៃភ្នំគឺ សប្បាយរីករាយ ឬពាក្យអ្វីដែលល្អៗ បណ្តាំចាស់ៗទាំងនេះត្រូវអ្នកដើរព្រៃភ្នំមួយចំនួនធំក៏យកមកប្រើផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា