យន្តហោះ​ប្រយុទ្ធ​សេ៊រី​ទំនើប​៥​គ្រឿង​របស់​បារាំង​ ត្រូវ​ប្រគល់​ដល់​ដៃ​ឥណ្ឌា​

  • 2020-07-28 03:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ចម្បាំង​ប្រភេទ​ប្រយុទ្ធ​សេ៊រី​ទំនើប​ដែល​​កម្មង់​ទិញ​ពី​បារាំង​កាល​ពី​ប៉ុន្មាន​ខែ​មុន​ពេល​នេះ​ត្រូវ​បាន​ប្រគល់​ដល់​ដៃ​កងទ័ព​ប្រទេស​ឥណ្ឌា​​ចំនួន​៥​គ្រឿង​ហើយ​។​

ការ​កម្មង់​ទិញ​យន្ត​ហោះ​ចម្បាំង​នេះ​ស្របពេល​ឥណ្ឌា​កំពុង​មាន​បញ្ហា​តានតឹង​ខាង​ព្រំដែន​ជាមួយ​មហាយក្ស​ចិន។​ យន្ត​ហោះ​នេះ​ម៉ាក Rafale ផលិត​ដោយ​​ក្រុមហ៊ុន ​Dassault Aviation។​ ប្រទេស​ឥណ្ឌា​បាន​កម្មង់​ទិញ​ពី​បារាំង​ក្នុង​តម្លៃ​ ៩,៤​ពាន់​លាន​ដុល្លារ​អាមេរិក។​

គិត​ចាប់​ពី​ឆ្នាំ​២០១៦​មក​ឥណ្ឌា​បាន​កម្មង់​ទិញ​យន្តហោះ​ចម្បាំង​ប្រមាណ​៣៦​គ្រឿង​ ហើយ​ត្រូវ​បាន​បារាំង​ប្រគល់​ឲ្យ​បន្ត​បន្ទាប់​ ដែល​នឹង​បញ្ចប់​ទាំងស្រុង​ក្នុង​ឆ្នាំ​២០២២។​ រដ្ឋាភិបាល​ក្រុង​ញូវ​ដេលី​ ចង់​ជំនួស​យន្តហោះ​ចាស់​ៗ​របស់​ខ្លួន​ស្របពេល​ពួកគេ​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​ចិន​ និង​ប៉ាគីស្ថាន​៕ ​

ប្រភព៖ Reuters   ប្រែសម្រួល៖ សៀនហួរ