មួយក្បាច់នេះ ​ថតរូប Portrait ក្រោមទឹក គ្មាន​ឲ្យ​តួ​ម៉ូដែល​ សើមទឹក​មួយ​តំណក់

  • 2020-07-28 07:05:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​ក្រោម​ទឹក​មាន​ភាព​ស្រស់​ស្អាត​គួរ​ជាទី​ចាប់​អារម្មណ៍ ជាមួយ​នឹង​ពន្លឺ និង​រលក​ទឹក​ជះ​ឆ្លុះ​ទៅ​លើ Subject។ ប៉ុន្តែ​មិន​ប្រាកដ​ថា ត្រូវ​មុជ​ទឹក​ថត​នោះ​ទេ​។ 

ការរៀបចំ បង្ហាញ​ក្នុង​វីដេអូ បាន​ប្រើ​កញ្ចក់​ឆ្លុះ​ទ្រាប់​នៅ​បាត ព័ទ្ធ​ជុំវិញ​ដោយ​ឈើ បិទ​កាវ​ការពារ​ជម្រាប​ទឹក រួច​ដាក់​ទឹក​ចូល​។កល់​ជើង​ស៊ុម​កញ្ចក់​នេះ​ឲ្យ​ខ្ពស់​បន្តិច ងាយស្រួល​ដល់​តួ​ម៉ូដែល​ផ្តេក​ខ្លួន​ចូល​ក្រោម​។ ក្នុង​នោះ​ក៏​មាន​ប្រើ​អំពូល​ភ្លើង​ចាំង​ពី​លើ​ស៊ុម​កញ្ចក់ និង​បន្ទះ​ចំណាំង​ពី​ចំហៀង​ទៅ​លើ​តួ​ម៉ូដែល ដើម្បី​រក្សា​តុល្យភាព​ពន្លឺ​។ 

វីដេអូ៖

ពេល​ថត ឲ្យ​តួ​ម៉ូដែល (សក់​ត្រូវ​សើម និង​ប្រើ​សំលៀកបំពាក់​ហែល​ទឹក​រឹបៗ) ផ្តេក​ខ្លួន​ចូល​ក្រោម​ស៊ុម​កញ្ចក់ រួច​យក​ដៃ​កូរ​ទឹក​បន្តិច បង្កើត​ជា​រលក មាន​ស្រមោល និង​ពន្លឺ​។ ក៏​អាច​ប្រើ​បន្ទះ​ថ្លា​ពណ៌ខៀវ​ពី​មុខ Flash ជួយ​ឲ្យ​រូបភាព​ប្រែ​ដូច​ថត​ក្នុង​អាង​ទឹក ឬ​សមុទ្រ ហើយ​បើ​បន្ថែម​ខ្សាច់​ក្រាល​នៅ​ខាងក្រោម​ទៀត ទិដ្ឋភាព​ចេញ​មក​អែម​តែ​ម្តង​៕

ប្រភព៖ petapixel   ប្រែសម្រួល៖ ប៊ុនធឿន