រឿងរ៉ាវមួយចំនួន ពីគ្រូទាយល្បីឈ្មោះ Ming-chi Kuo ដែល Apple សូមខ្មាស
- 2020-07-28 06:49:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវមួយចំនួន ពីគ្រូទាយល្បីឈ្មោះ Ming-chi Kuo ដែល Apple សូមខ្មាស
ចន្លោះមិនឃើញ
ទាក់ទងនឹងការលេចលឺនូវពាក្យចចាមអារ៉ាមជុំវិញផលិតផលនៃក្រុមហ៊ុន Apple យើងរមែងប្រទះឃើញឈ្មោះលោក Ming-chi Kuo សឹងតែគ្រប់រឿង។ ការទស្សន៍ទាយប្រហែល ៩០ ភាគរយរបស់លោក បានប្រែក្លាយជាការពិត រហូតធ្វើឲ្យអ្នកតាមដានមិនខ្លាចនឹងដាក់ចិត្តជឿលើគាត់នោះឡើយ។
+តើ Ming-Chi Kuo ជានរណា?
មួយភាគធំគេច្រើនស្គាល់គាត់ថាជាបុគ្គលិកបម្រើការនៅ KGI Securities ដែលជាក្រុមហ៊ុនមូលប័ត្រធំបំផុតលំដាប់ទី ២ របស់តៃវ៉ាន់ ដែលកើតមានឡើងជាង ៣០ ឆ្នាំមកហើយ។ ថ្វីបើគាត់ជាបុគ្គលម្នាក់ដែលល្បីឈ្មោះ ប៉ុន្តែមុខមាត់ពិតរបស់លោកមិនងាយនឹងទម្លាយឲ្យឃើញឡើយ ទោះបីអ្នកចុចស្វែងរកលើអ៊ីនធឺណិត ដោយវាយឈ្មោះជាភាសាអង់គ្លេសឬចិន លទ្ធផលបង្ហាញច្បាស់ការមានមិនលើសពី ៣ រូបនោះទេ។
ផ្អែកតាមទិន្នន័យចេញពីគណនី LinkedIn របស់ Kuo លោកបានបម្រើការឲ្យ KGI ចាប់តាំងពីឆ្នាំ ២០១២ មុនពេលដែលលោកចាកចេញពីតំណែងអ្នកវិភាគឲ្យក្រុមហ៊ុនមូលប័ត្រ Concord របស់តៃវ៉ាន់តែមួយ។ មុននោះបន្តិចនាឆ្នាំ ២០១០ Kuo ជាអ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់ឲ្យ DigiTimes (សារព័ត៌មានបច្ចេកវិទ្យាមានមូលដ្ឋាននៅតៃវ៉ាន់)។
+តើគាត់បង្កើតពាក្យចចាមអារ៉ាមដោយរបៀបណា?
គ្មានចម្លើយច្បាស់ការណាមួយ ជុំវិញអាថ៌កំបាំងនៃការទស្សន៍ទាយរបស់លោក Kou នោះទេ ប៉ុន្តែបើតាមការដឹង មតិភាគច្រើនលើកឡើងថាទំនងជាបុគ្គលិក KGI រូបនេះ មានទំនាក់ទំនងជិតដិតជាមួយបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គំឲ្យ Apple ដែលជាមូលហេតុអាចឲ្យគាត់ទាញបានការសន្និដ្ឋានអ្វីមួយសឹងតែត្រូវ ៩០ ភាគរយ។
+ការទស្សន៍ទាយមួយចំនួនរបស់លោកកន្លងមក: