អឺរ៉ង់​បាញ់​មីស៊ីល​ចេញ​ពី​ក្រោម​ដី​ ក្នុង​លំហាត់​យោធា​កម្ទេច​នាវា​ក្លែងក្លាយ​របស់​អាមេរិក

  • 2020-07-30 03:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អឺរ៉ង់​បាន​ធ្វើ​សមយុទ្ធ​ចម្លែក​មិន​ធ្លាប់​មាន​ គឺ​ចាញ់​មីស៊ីល​កម្ទេច​នាវា​ដឹក​យន្តហោះ​ចម្បាំង​សិប្បនិមិត្ត​មួយ​គ្រឿង​ដែល​តំណាំង​ឲ្យ​នាវា​របស់​អាមេរិក។​

សមយុទ្ធ​នេះ​បាន​ធ្វើ​ឲ្យ​សម្ពាធ​រវាង​ប្រទេស​ជម្លោះ​ទាំង​​ពីរ​កាន់​តែ​តានតឹង​ជាង​មុន​ក្រោយ​ស្ងាត់​អស់​ពេល​មួយ​រយៈ​ធំ​​។​ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អឺរ៉ង់​ និង​អាមេរិក​កើត​ឡើង​បន្ទាប់​ពី​ក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ឃាត​មេ​ទ័ព​ជាន់​ខ្ពស់​អឺរ៉ង់​កាល​ពី​ដើម​ឆ្នាំ​ ខណៈ​អឺរ៉ង់​បាន​ឆ្លើយ​តប​វិញ​ដោយ​ការ​បាញ់​កម្ទេច​មូលដ្ឋាន​ទ័ព​អាមេរិក​​មួយ​កន្លែង​ក្បែរ​ព្រំដែន​របស់​ខ្លួន​។​

ក្នុង​លំហាត់​យោធា​លើក​នេះ​អឺរ៉ង់​បាន​អះអាង​ថា​ខ្លួន​បាន​បាញ់​មីស៊ីល​ចេញ​ពី​ក្រោម​ដី​ ដើម្បី​វាយ​ប្រហារ​នាវា​ដឹក​យន្តហោះ​សិប្បនិមិត្ត​មួយ​ដែល​គេ​ជឿ​ថា​តំណាង​ឲ្យ​នាវា​ដឹក​យន្តហោះ​​អាមេរិក​៕

ប្រភព៖ Foxnews   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម