មានតែក្រុមហ៊ុនទូរសព្ទមួយគត់ក្នុងលោក ដែលកើនឡើងចំនួនលក់នៅត្រីមាសទី២
- 2020-07-31 03:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែក្រុមហ៊ុនទូរសព្ទមួយគត់ក្នុងលោក ដែលកើនឡើងចំនួនលក់នៅត្រីមាសទី២
ចន្លោះមិនឃើញ
ផ្អែកតាមការស្រាវជ្រាវថ្មីមួយចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ Canalys បានឲ្យដឹងថាទីផ្សារស្មាតហ្វូនលើសកលលោកនៅអំឡុងត្រីមាសទីពីរ ឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះ ១៤% បើធៀបនឹងត្រីមាសទីពីរឆ្នាំមុន។
Canalys បានឲ្យដឹងទៀតថា Apple ជាក្រុមហ៊ុនស្មាតហ្វូនតែមួយគត់ដែលមានកំណើនចំនួនលក់នៅត្រីមាសទី២នេះ ដោយ Apple អាចលក់ iPhone បានសរុប ៤៥,១លានគ្រឿង នៅទូទាំងពិភពលោកក្នុងត្រីមាសទី២ ដែលកើនឡើង ២៥% ធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។
ចំនួនលក់របស់ Apple គឺស្ថិតនៅលំដាប់លេខ ៣ នៅពីក្រោយ Huawei ដែលលក់ស្មាតហ្វូនបាន ៥៥,៨លានគ្រឿង (ថយចុះ ៥%) និង Samsung លក់ស្មាតហ្វូនបាន ៥៣,៧លានគ្រឿង (ថយចុះ ៣០%)។
ចំណែក Xiaomi ស្ថិតនៅលំដាប់លេខបួន ជាមួយចំនួនលក់ ២៨,៨លានគ្រឿង ថយចុះ ១០% និង OPPO លក់បាន ២៥,៨លានគ្រឿង ថយចុះ ១៦% ស្ថិតនៅលំដាប់ថ្នាក់លេខប្រាំ៕