វៀតណាម រាយការណ៍អំពីការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត នៃជំងឺកូវីដ-១៩

  • 2020-07-31 05:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រ ទី៣១ កក្កដានេះ បានរាយការណ៍ករណីថ្មីចំនួន ៤៥ករណី ដែលពាក់ព័ន្ធនឹងការផ្ទុះថ្មីៗនេះនៅក្នុងទីក្រុង ដាណាង ភាគកណ្តាល ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីករណីដំបូងបានកើតឡើង នៅក្នុងប្រទេសកាលពីចុងខែមករា ២០២០។

អ្នកជំងឺថ្មី ដែលមានអាយុចាប់ពី ២៧ ឆ្នាំដល់ ៨៧ ឆ្នាំ បានសម្រាកនៅមន្ទីរពេទ្យចំនួន ៤ និងសណ្ឋាគារមួយនៅ ដាណាង (Danang)។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លងមេរោគសរុបចាប់តាំងពីវីរុសបានកើតឡើងម្តងទៀតកាលពីថ្ងៃសៅរ៍បានឈានដល់ ៩៣ នាក់ហើយ។

ប្រភពរូប វិបសាយ CNA

ប្រទេសវៀតណាម បានរកឃើញអ្នកមានវីរុសកូវីដ១៩ចំនួន ៥០៩ ករណីដោយពុំមានអ្នកស្លាប់ឡើយ។ ប្រទេសនេះបានកត់ត្រាទុករយៈពេល ១០០ ថ្ងៃដោយគ្មានករណីឆ្លងក្នុងតំបន់ មុនពេលមានការផ្ទុះឡើងវិញនៃវីរុសថ្មីនេះ នៅប៉ុន្មានរយៈចុងក្រោយនេះ៕

ប្រភព៖ CNA   ប្រែសម្រួល៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី