ដឹងតិចនិកនេះ មើលស៊េរីឆ្នាំឡាន Prius មិនចេះខុសទេ
- 2020-07-31 06:33:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតិចនិកនេះ មើលស៊េរីឆ្នាំឡាន Prius មិនចេះខុសទេ
ចន្លោះមិនឃើញ
អ្នកធ្លាប់ប្រើ និងកំពុងប្រើរថយន្តដ៏ពេញនិយម Prius គ្រប់ស៊េរី អាចដឹងពីបច្ចេកទេសមើលស៊េរីឆ្នាំរបស់ Prius ខ្លះរួចមកហើយ។ ថ្ងៃនេះ Sabay សូមបង្ហាញគន្លឹះបច្ចេកទេសកាន់តែច្បាស់ ដែលអាចសម្គាល់លើរថយន្ត Prius នោះបានជាក់ច្បាស់ ទៅតាមប្រភេទស៊េរីឆ្នាំ។
"បាទ! ស៊េរីឆ្នាំឡានរបស់អា Prius ហ្នឹង! គេមើលតាមលេខតួបារកូដដែលនៅជញ្ជាំងឡានខាងមុខ ឬទ្វារឡានដែលនៅខាងឆ្វេងឬស្ដាំ ហើយការមើលគឺ គេរាប់តាមលេខពីខាងក្រោយមកមុខចំនួន ៨ តួ ហើយតួលេខណាដែលលេខរៀងទី ៧ ជាមួយនឹងអក្សរនៅលេខរៀងទី ៨ គឺជាស៊េរីឆ្នាំហើយ។ លោក ណារឿន អ្នកជំនាញផ្នែករថយន្ត Prius បញ្ជាក់៖
លោកបានបន្ថែមថា ស៊េរីឡាន Prius ចាប់ពីឆ្នាំ ២០១០ ឡើងទៅគេប្ដូរទៅជាអក្សរវិញ ដូចជា អក្សរ A(2010) B(2011) C(2012) ជាដើមតាមលំដាប់ ដូចនេះបើរាប់ពីក្រោយទៅមុខចំតួលេខ ៨ ប៉ះចំអក្សរមួយណា នោះហើយជាស៊េរីឆ្នាំពិតប្រាកដ តែក៏នៅមានវិធីដទៃទៀតដើម្បីមើលដូចជា ការមើលទៅលើស្ដុបមុខ-ក្រោយ កាងមុខ-ក្រោយ ឬតាបឡូឡានជាដើម៕
ចង់ដឹងច្បាស់ ទស្សនាការបង្ហាញនៅខាងក្នុងវីដេអូនេះ