ក្ដៅៗ! កម្ពុជារកឃើញករណីថ្មីចំនួន ៥ករណី នៃការឆ្លងជំងឺកូវីដ១៩

  • 2020-08-01 01:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រកាសពីការរកឃើញ ៥ករណីថ្មី នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។

មនុស្សទាំង៥នាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩ រួមមាន៖

  • បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ ឆ្នាំ មានអាសយដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្ដជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរសរុបចំនួន ១២១នាក់។ បច្ចុប្បន្ននេះ អ្នកដំណើរ ១២០នាក់ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោធិ៍ចិនតុងមានចំនួន ៨១នាក់ និង ៣៩នាក់ទៀតនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

  • បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយព្រៃ​ ឃុំអណ្ដូងថ្ម​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

  • បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

  • បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង

  • បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

បុរសទាំង ០៤នាក់ខាងលើ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ទាំង៤នាក់ ជាអ្នកធ្វើដំណើរពីប្រទេសប៉ាហ្គីស្ថាន បន្ដជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលមានអ្នកដំណើរសរុបចំនួន ២៨នាក់។ រីឯ អ្នកដំណើរ ១១៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅបុរី ១០០ខ្នងចំនួន ៧៦នាក់ និង ៤០នាក់ទៀត នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ៕

សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី