មកស្គាល់គ្រូបង្ហាត់រាំរបស់ BLACKPINK ដែលធ្វើឲ្យពួកគេពូកែដូចសព្វថ្ងៃ
- 2020-08-03 05:10:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គ្រូបង្ហាត់រាំរបស់ BLACKPINK ដែលធ្វើឲ្យពួកគេពូកែដូចសព្វថ្ងៃ
ចន្លោះមិនឃើញ
BLACKPINK ជាក្រុមនារីដែលត្រូវបានគេទទួលស្គាល់សមត្ថភាពខ្ពស់ទាំងច្រៀង រាំ និងសម្ដែងជាដើម។ ទម្រាំក្លាយជាក្រុមនារីដែលមានមុខមាត់ល្បី និងទេពកោសល្យខ្ពស់ដូចសព្វថ្ងៃ ពួកគេចំណាយពេលហ្វឹកហាត់មិនតិចឆ្នាំនោះទេ។
ហេតុផលមួយក្នុងចំណោម ហេតុផលសំខាន់ផ្សេងៗដែលនាំពួកគេក្លាយជាក្រុមនារីមានឥទ្ធិពលដូចសព្វថ្ងៃ ក៏ដោយសារគ្រូបង្វឹកដែលតឹងរឹង តែគួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា Kim Hee Jung ដែរ។ គ្រូបង្វឹករូបនេះកើតនៅឆ្នាំ ១៩៧៩ ជាអ្នករាំជំនាញក្នុងក្រុមរាំ Crazy Girls របស់ផលិតកម្ម YG។
នាងត្រូវសិស្ស ឬអ្នកហ្វឹកហាត់ចំណូលថ្មីដាក់រហ័ស្សនាមឲ្យថា «គ្រូដំឡូងបារាំង» ឬ «Potato Teacher»។ និយាយក្នុងភាគមួយរបស់ 24/365 With BLACKPINK សមាជិកក្រុមបានលើកឈ្មោះគ្រូពួកគេម្នាក់នេះមកនិយាយ។
Jennie និយាយថា៖ «ពេលខ្ញុំជួបគាត់់ដំបូង ខ្ញុំខ្លាចគាត់ខ្លាំងណាស់ ដឹងគាត់កាចដាក់យើងម៉េចអត់ដំបូង? ចេញមកគាត់ថា "អម្បាញ់មិញហៅខ្ញុំដំឡូងបារាំងមែន? ថី? ហេតុអីបានយំ?” ហើយខ្ញុំក៏និយាយថា "ខ្ញុំគ្រាន់តែចង់ធ្វើឲ្យបានល្អប៉ុណ្ណោះ"»។
Jennie បន្តថា៖ «មកទល់ពេលនេះ ទើបគិតពីរឿងនេះរហូត ហើយអរគុណសម្រាប់ការបង្ហាត់បង្រៀនរបស់គាត់ (គ្រូ) យើងអាចពង្រឹងសមត្ថភាពបានច្រើនខ្លាំងក្នុងរយៈពេលដ៏ខ្លី»។
Jisoo បន្ថែម៖ «ហ្នឹងហើយ យើងសំណាងណាស់ដែលបានរៀនជាមួយគាត់។ ខ្ញុំមានមោទនភាពណាស់ដែលបានរៀនពីគាត់ ដោយសារយើងជាសិស្សចុងក្រោយរបស់គាត់»។
Kim Hee Jung តែងនៅជាប់ BLACKPINK ជានិច្ច ជាពិសេសពេលក្រុមត្រូវសម្ដែងគ្រប់ទីកន្លែង នាងតែងមើលការខុសត្រូវ និងសង្កេត កែតម្រូវកំហុសជានិច្ច។ មកទល់ពេលនេះ Hee Jung និង BLACKPINK គឺជាមិត្តល្អនឹងគ្នា និងថែមទាំងផ្ដល់ការស្រឡាញ់គាំទ្រគ្នារហូតទៀតផង៕
ទស្សនាវីដេអូខាងក្រោម៖