វ៉ៃនៅ ឥណ្ឌូណេស៊ី ល្អយ៉ាងនេះទើប គួន ម៉ុម ឥឡូវឡើងសម្បើមណាស់
- 2020-08-03 07:07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ៃនៅ ឥណ្ឌូណេស៊ី ល្អយ៉ាងនេះទើប គួន ម៉ុម ឥឡូវឡើងសម្បើមណាស់
ចន្លោះមិនឃើញ
គួន ម៉ុម បានផ្លាស់ទៅលេងនៅក្លឹប JAKARTA GARUDA របស់ឥណ្ឌូណេស៊ីរយៈពេលចំនួន ៣ ខែកាលពីពេលកន្លងទៅ។ បច្ចុប្បន្នគេបានត្រឡប់មកលេងឲ្យក្លឹបវិសាខារបស់កម្ពុជាវិញហើយ និងកំពុងបង្ហាញសមត្ថភាពលេចធ្លោគួរឲ្យចាប់អារម្មណ៍។
មុនពេលក្លឹបបាល់ទះខាងលើសម្រេចទិញ គួន ម៉ុម ទៅលេងនៅទីនោះ កីឡាករបាល់ទះកម្ពុជារូបនេះ បានបង្ហាញសមត្ថភាពលេចធ្លោក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជានាព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ កាលនៅហ្វីលីពីន។
អាចនិយាយបានថា ដោយសារមើលឃើញសមត្ថភាពរបស់ គួន ម៉ុម នៅព្រឹត្តិការណ៍ខាងលើ ទើបធ្វើឲ្យក្លឹប JAKARTA GARUDA ចាប់អារម្មណ៍ទិញយកទៅ។ សម្រាប់វីដេអូខាងក្រោមនឹងបង្ហាញពីបច្ចេកទេសរបស់ គួន ម៉ុម ដែលបង្ហាញខ្លួនក្នុងលីគឥណ្ឌូណេស៊ី៖