ជាង ១៥០ឆ្នាំហើយ មានតែក្លឹប ២ទេ ដែលឈ្នះ FA Cup លើសពី ១០ដង
- 2020-08-03 10:58:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង ១៥០ឆ្នាំហើយ មានតែក្លឹប ២ទេ ដែលឈ្នះ FA Cup លើសពី ១០ដង
ចន្លោះមិនឃើញ
ក្របខ័ណ្ឌពានក្នុងស្រុករបស់បាល់ទាត់ប្រទេសអង់គ្លេស FA Cup បានបង្កើតឡើងតាំងពីឆ្នាំ១៨៧១មកម្ល៉េះ ដែលមកទល់នឹងពេលនេះមានអាយុជិត ១៥០ឆ្នាំហើយ។ យ៉ាងណាក៏ដោយ ក្នុងប្រវត្តិសាស្ត្រច្រើនជាងមួយសតវត្សនេះ មានក្លឹបចំនួន ២ប៉ុណ្ណោះ ដែលឈ្នះលើសពី ១០ដង។
ក្លឹបទាំងពីរនោះគឺ Arsenal និងក្លឹប Manchester United។
Arsenal ជាក្លឹបជោគជ័យជាងគេក្នុងក្របខ័ណ្ឌ FA Cup។ តាំងពីពាននេះបង្កើតមកក្លឹបដែលមានមូលដ្ឋាននៅរាជធានីឡុងដុងនេះ បានឈ្នះចំនួន ១៤ដង ដោយឈ្នះលើកដំបូងនៅឆ្នាំ១៩៣០ ហើយឈ្នះលើកចុងក្រោយនៅឆ្នាំ២០២០ កាលពីពេលថ្មីៗនេះ។
រីឯក្លឹប Manchester United វិញ ជាក្លឹបជោគជ័យបន្ទាប់ពី Arsenal ក្នុងក្របខ័ណ្ឌពានក្នុងស្រុកនេះ។ ក្លឹបដែលមានរហស្សនាមបិសាចក្រហមឈ្នះសរុប ១២ដង ដែលឈ្នះលើកដំបូងនៅឆ្នាំ១៩០៩ ហើយឈ្នះលើកចុងក្រោយនៅឆ្នាំ២០១៦៕
ប្រភព៖ FA Cup