Nadech បញ្ជាក់ម្ដង​ហើយ​ម្ដងទៀត​ថា​កូនក្រមុំ​ថ្ងៃ​រៀប​ការខ្លួនមាន​តែ​ម្នាក់​គត់​គឺ Yaya

  • 2020-08-04 03:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nadech Kugimiya បានចូល​រួម​កម្មវិធី​មួយ​ ក៏​ដូចជា​បានផ្ដល់​បទ​សម្ភាស​ក្នុង​ឱកាស​នោះ​ ទាក់ទង​នឹង​គម្រោង​ផ្សេងៗ ជាពិសេស​រឿង​ជីវិត​គូ។

ផ្អែក​តាម​ព័ត៌​មានចេញ​ផ្សាយ​​របស់​ប៉ុស្តិ៍​លេខ៣ថៃ​ Nadech បាន​និយាយ​ថា​ លោក​មាន​គម្រោង​សុំ​ Yaya រៀបការ​ ប៉ុន្តែ​គ្រាន់​តែ​ចាំ​ដល់​ពេល​មួយ​ដ៏​ស័ក្តិសម​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​ លោក​ក៏​មិន​ចង់​បកស្រាយ ឬ​ទម្លាយ​អ្វី​ច្រើន​ដែរ ព្រោះ​ថា​បើមិន​ដូច្នោះ​ទេ នឹង​មិន​មាន​រឿង​ភ្ញាក់​ផ្អើល​ឡើយ។

តារា​សម្ដែង​ប្រុស​ប្រចាំ​ប៉ុស្តិ៍លេខ ៣​ថៃ​រូប​នេះ​ក៏​បាន​បន្ថែមដែរ​ថា​ ទាក់ទង​រឿង​រៀបការ​ លោក​ក៏​បាន​ពិភាក្សា​ជាមួយ​នឹង​ Yaya ដែរ តែលោក​សុំ​មិន​បង្ហើប​ថា​ពេល​ណា​ពេល​នោះ​នឹង​កើត​ឡើង​ទេ។

ទោះ​ជា​យ៉ាង​ណា លោក​នៅ​តែ​បញ្ជាក់​ថា​កូន​ក្រមុំ​ថ្ងៃរៀបការ​របស់​លោក​មាន​តែ​ម្នាក់​ គឺ​ជា​ Yaya Urassaya យ់ាង​ប្រាកដ ហើយ​នាង​ក៏​ជា​មនុស្ស​តែម្នាក់​សម្រាប់​លោក​ដែរ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី