ផ្ទុះទៀតហើយ! កំពូលតារាកូរ៉េលំដាប់ A ៣រូប​​នឹង​សម្ដែង​កុនខ្នាតធំបែប​វិទ្យាសាស្ត្រថ្មីរួមគ្នា

  • 2020-08-04 04:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​ តារាសម្ដែង​ Park Seo Joon, Park Bo Young និង​ Lee Byun Hun នឹង​សហការ​គ្នា​ថត​រឿង​ថ្មី​ ជាភាពយន្ត​បែប​វិទ្យាសាស្ត្រ​ថ្មី​មាន​ចំណងជើង​ថា «Concrete Euphoria»។

ផ្អែក​តាម​ប្រភពព័ត៌មាន​ពី​ Sport Seoul ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ០៤ ខែសីហា​នេះ​ បាន​ឲ្យ​ដឹង​ថា​ Lee Byung Hun និង​ Park Bo Young នឹង​សម្ដែង​ជា​តួ​ឯក​រួម​គ្នា​ក្នុង​ភាពយន្យ​ខ្នាតធំ​ «Concrete Euphoria»។ រឿង​ថ្មី​នេះ​គឺ​ជា​ការ​ដឹក​នាំ​សម្ដែង​ដោយ​អ្នក​ដឹកនាំ​រឿង Uhm Tae Hwa ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​ដំបូងនៃ​ការ​វិល​មក​វិញ​របស់​លោក​ ក្រោយ​អវត្តមាន​ពី​វិស័យ​កុន​ខ្នាតធំនេះ​រយៈពេល​ ៤​ឆ្នាំតាំង​ពី​រឿង «Vanishing Time: A Boy Who Returned»។

Lee Byung Hun
Park Bo Young

បន្ថែម​ពី​លើ​នេះ​ក៏​មាន​ការ​បញ្ជាក់​ពី​វិបសាយ​ Ilgan Sports ដែរ​ថា​ តារាសម្ដែង​ខ្ពស់សង្ហា Park Seo Joon ក៏​នឹង​ចូលរួម​សម្ដែង​ក្នុងកុន​ខ្នាតធំ​បែប​វិទ្យាសាស្ត្រ​មួយ​នេះ​ដែរ ក្រោយ​ពី​មាន​ការ​ស្នើរ​សុំ​ពី​ក្រុមការងារ​ផលិត ហើយ​លោក​ក៏​កំពុង​រៀបចំ​ការងារ​ផ្សេងៗ​ទៀត​ ដើម្បី​អាច​មាន​ពេល​មក​ថត​រឿង​នេះ​បាន។

Park Seo Joon

សូម​បញ្ជាក់​ផងដែរ​ថា​ រឿង​ «Concrete Euphoria» គ្រោង​នឹង​ចាប់​បញ្ចាំង​នៅ​ខែមីនា ឆ្នាំ ២០២១ខាងមុខ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី