ព្រឹកនេះ ក្រសួងប្រកាសពីស្ថានភាពជំងឺកូវីដ១៩

  • 2020-08-05 01:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន២ករណីថ្មី និងព្យាបាលជាសះស្បើយចំនួន ២នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ១នាក់ និង ស្រ្តីជនជាតិកាហ្សាក់ស្ដង់១នាក់។

រូបតំណាង

- បុរសជនជាតិខ្មែរ អាយុ៣៤ ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ឌាល។ ការវិភាគវត្ថុសំណាកលើកទី០២ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់គាត់ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បុរសរូបនេះ ជាអ្នកបានធ្វើដំណើរពីប្រទេសប៉ាស្គីស្ថាន បន្ដជើងហោះហើរនៅម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា ហើយត្រូវធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កបូរី១០០ខ្នង រាជធានីភ្នំពេញ តាំងពីពេលនោះមក រហូតដល់ដល់ការធ្វើតេសតលើកទី២នេះ ឃើញវិជ្ជមានកូវីដ១៩។

  • ស្រ្តីជនជាតិកាហ្សាក់ស្ដង់អាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្ដង់ បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៤ សីហា ឆ្នាំ២០២០។ បច្ចុប្បន្ននះ អ្នកជំងឺត្រូវបានដាក់្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ជើងហោះហើរខាងលើនេះ មានអ្នកធ្វើដំណើរសរុបចំនួន ២៩នាក់។ ចំពោះអ្នកដំណើរដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២នាក់នៅថ្ងៃនេះ ក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺសរុបចំនួន២នាក់។ អ្នកទាំងពីរ គឺជា ស្រ្តីជនជាតិខ្មែរ ១នាក់ និងស្រ្តីជនជាតិអាមេរិកកាំង ០១នាក់។

ប្រទេសកម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន ២៤៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២០២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋសរុបចំនួន ៤០នាក់៕

សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម