ជំងឺកូវីដ១៩ នៅតែបន្តឆ្លង គ្មានការថមថយ បើធៀបទៅនឹងការផ្ទុះឡើងដំបូង លើសកលលោក

  • 2020-08-05 04:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើសាកលលោក នៅតែជាចំណោតបញ្ហាគួរអោយព្រួយបារម្ភ ព្រោះតែមិនមានការថមថយ នូវចំនួនអ្នកឆ្លង ក៏ដូចជាអ្នកស្លាប់ដោយសារតែវីរុសដ៏កាចសាហាវមួយនេះ។

នៅលើសាកលលោក ប្រទេសដែលមានការចម្លងចូល និងមានការរាតត្បាតខ្លាំង មានរហូតដល់ទៅ ៤៣% រីឯប្រទេសដែលមានការចម្លងជាក្រុម មានដល់ទៅ៣៧% និងករណីឆ្លងរាយប៉ាយ នៅក្នុងប្រទេស គឺ១៦%។ ទាំងនេះគឺជាតួលេខ ដែលបានបង្ហាញយ៉ាងច្បាស់ថា ជំងឺកូវីដ១៩ មិនមានការថមថយ នៅឡើយនោះទេ បើធៀបទៅនឹងការផ្ទុះឡើងដំបូង របស់ជំងឺដ៏កាចសាហាវមួយនេះ។ នេះបើយោងតាម ការអោយដឹងរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់តាមរយៈបទសម្ភាសន៌តាមទូរស័ព្ទ របស់ទូរទស្សន៌ទទក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

គួរបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៦៨៣,០៣៨នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៧០៣,១៣០នាក់ និងជាសះស្បើយឡើងវិញ ១១,៩០២,៩៣៣នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ។

ចំពោះ ស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដសរុប មានចំនួន ២៤៣នាក់ និងអ្នកជាសះស្បើយចំនួន ២០២នាក់ បន្ថែមដែរថា មិនមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាឡើយ៕

អត្ថបទ ៖ Art