​Super Star ល្បី​ៗ​កម្ពុជា​៤​​នេះ​​ធ្លាក់​​ទម្រង់​លេង​ និង​ប្រជាប្រិយភាព ​? ​

  • 2020-08-06 00:00:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


​គិត​​ត្រឹម​ពេល​​នេះ​លីគ​កំពូល​កម្ពុជា​បាន​​បញ្ចប់​សប្ដាហ៍​ទី​១០​ហើយ ដោយ​ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិត​នៅ​លើ​គេ​ក្នុង​តារាង​​មាន​២៥ ពិន្ទុ ស្រប​ពេល​ក្រុម​បាល់ទាត់​យុវជន​បាទី​ស្ថិត​នៅ​បាត​តារាង ដោយ​មាន​២ ពិន្ទុ​។

យ៉ាង​ណា​​គ្រប់​ក្រុម​ទាំង​១២​ក្នុង​លីគ​កំពូល​កម្ពុជា​​នៅ​តែ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការ​ប្រកួត​បន្ទាប់​ៗ របស់​ពួក​គេ​។ ​​បើ​និយាយ​ពី​កីឡាករ​​តែ​ង​មាន​ឡើង​កូដ និង​ធ្លាក់​ចុះ​ទម្រង់​លេង​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ យ៉ាងណាមិញ​​ថ្ងៃ​នេះ​​ Sabay ​សូម​លើក​យក​​កីឡាករ​៤​រូប​ខាង​ក្រោម​​​ពិត​ជា​​ធ្លាក់​ចុះ​ទម្រង់​លេង​ និង​ប្រជាប្រិយភាព​មែន​ឬ ?

​១- ចាន់ វឌ្ឍនាកា ៖ ប្រិយមិត្ត​ប្រហែល​ជា​មិន​​​​ទាន់​ភ្លេច​ទេ នូវ​​ការ​បញ្ចប់​ទី​យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​កាល​រដូវ​កាល​មុនៗ​។ យ៉ាង​ណា​រូប​គេ​ក៏​អាច​ចាត់​ទុក​ថា ហាក់​ធ្លាក់​ចុះ​ប្រជាប្រិយភាព និង​​ទម្រង់​លេង​​​មួយ​កម្រិត​​រយៈ​ចុង​ក្រោយ​នេះ​ ថែម​ទាំង​មិន​បាន​ជាប់​ជម្រើស​ជាតិ​ទៀត​ផង​។

ចាន់ វឌ្ឍនាកា

២-ច្រឹង ពលរដ្ឋ ៖ ខ្សែ​បម្រើ​រូប​នេះ​បាន​ហក់​ឡើង​កូដ​យ៉ាង​ខ្លាំង​​អំឡុង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leonardo Vitorino ទាំង​ទម្រង់​លេង និង​ប្រជាប្រិយភាព​។ ប៉ុន្តែ​ក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ មិន​គោរព​វិន័យ​​ក៏​ធ្លាក់​ប្រជា​ប្រិយភាព​​មួយ​កម្រិត។ ចំណែក​ទម្រង់​លេង​ហាក់​ធ្លាក់​ចុះ​​ដូច​គ្នា​ក្រោយ​​​មាន​បញ្ហា​របួស​ជង្គង់ និង​មិន​បាន​ជាប់​ជម្រើស​ជាតិ​​ផង​ដែរ។

ច្រឹង ពលរដ្ឋ

៣-ឈិន​ ឈឿន ៖ ​ឈិន​​ ឈឿន មួយ​រយៈ​ចុង​​ក្រោយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់មិន​សូវ​បង្ហាញ​​ទម្រង់​លេង​​​បាន​ល្អ​ បើ​ធៀប​កាល​រូប​គេ​នៅ​​លេង​ឲ្យ​ទ័ព​។ អ្វីដែល​សំខាន់​គឺ​រូប​គេ​មិន​បាន​ជាប់​ជម្រើស​ជាតិ​ឡើយ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

ឈិន ឈឿន

៤-លី វ៉ាហេទ ៖ ​​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​បាន​បង្ហាញ​ខ្លួន​ក្នុង​​ក្រុម​ជម្រើស​ជាតិ​ជា​ញឹកញាប់​កាល​ពី​ពេល​កន្លង​ទៅ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ វ៉ាហេទ មិន​ត្រូវ​បាន​គេ​ឃើញ​ថា បង្ហាញ​ខ្លួន​ក្នុង​ក្រុម​​ជម្រើសដំបូង​របស់​បឹង​កេត និង​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ៕

លី វ៉ាហេទ (កណ្ដាល)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​