នាំមុខ Juventus ១-០ ខ្សែបម្រើ Lyon ជឿជាក់ថាក្លឹបខ្លួនអាចឈ្នះដល់ Champions League
- 2020-08-05 12:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំមុខ Juventus ១-០ ខ្សែបម្រើ Lyon ជឿជាក់ថាក្លឹបខ្លួនអាចឈ្នះដល់ Champions League
ចន្លោះមិនឃើញ
ខ្សែបម្រើប្រេស៊ីលកីឡាករ Bruno Guimaraes បាននិយាយប្រាប់សារព័ត៌មានបារាំងកាលពីពេលថ្មីៗនេះថា គេជឿជាក់ថាក្លឹប Lyon អាចយកឈ្នះមិនត្រឹមតែ Juventus ទេ តែថែមទាំងឈ្នះពាន UEFA Champions League ទៀតផង។
កីឡាកររូបនេះបាននិយាយថា៖ " យើងអាចឈ្នះពាន UEFA Champions League។ ខ្ញុំជឿថាអញ្ចឹង " ។
Bruno បានបន្តថា៖ " វាមិនជាបញ្ហាទេ រឿង Juventus ជាក្លឹបខ្លាំងនោះ សំខាន់ពួកគេលេងរហូតដល់ទៅ ១២ប្រកួត ហើយយើងលេងតែមួយប្រកួតនៅ League Cup។ ប៉ុន្តែក្នុងបាល់ទាត់អ្វីៗក៏អាចកើតឡើងដែរ " ។
គួរបញ្ជាក់ផងដែរថា Lyon នឹងជួប Juventus ម្ដងទៀតនៅទឹកដីអ៊ីតាលី ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។ ក្លឹបបារាំងមួយនេះបានយកឈ្នះក្លឹបអ៊ីតាលីក្នុងលទ្ធផល ១-០ កាលពីជើងទី១ កន្លងទៅ៕