តារា K-Pop ៥នាក់នេះត្រូវគេសរសើរថាមានជំនាញថតរូបសាហាវ
- 2020-08-07 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា K-Pop ៥នាក់នេះត្រូវគេសរសើរថាមានជំនាញថតរូបសាហាវ
ចន្លោះមិនឃើញ
តារាកូរ៉េតែងបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនតាមរយៈបណ្ដាញសង្គម ប៉ុន្តែរាល់រូបភាពដែលបានបង្ហោះនោះ តើអ្នកធ្លាប់ឆ្ងល់ទេ ថាតើអ្នកណាជាអ្នកថតឲ្យក្រៅពីសមាជិក? ជាការពិតក្រៅពីពូកែឈរកាច់រាងឲ្យគេថតឲ្យ តារា K-Pop ទាំងនោះមួយចំនួនក៏ជំនាញខាងកាន់កាមេរ៉ាថតរូបដែរ រហូតពេលខ្លះរូបចេញមក ស្ទើរអាចនិយាយបានថាទឹកដៃដូចអ្នកជំនាញទៀតផង។
ខាងក្រោមនេះជា តារាប្រុសស្រីទាំង ៥នាក់ដែលត្រូវក្រុមការងារ Cosmopolitan Korea ជ្រើសថាជាអ្នកដែលមានជំនាញថតរូបខ្លាំងជាងគេ៖
៥. Jinyoung (ក្រុម GOT7)
Jinyoung មិនត្រឹមតែជាតារាចម្រៀង តារាសម្ដែង តារាម៉ូដែលប៉ុណ្ណោះទេ អ្នកគាំទ្រក៏ដឹងច្បាស់ដែរថា លោកក៏ពូកែខាងកាងារកាន់កាមេរ៉ាថតដែរ។ សូម្បីអំឡុងពេលនៃការប្រគំតន្ត្រី លោកក៏ឆ្លៀតថតរូបរបស់ Ahgase/ IGOT7 (អ្នកគាំទ្រ GOT7) ដែលបានមកចូលរួមទាំងអស់ដែរ។ ក្រៅពីលោក អ្នកដែលមានចំណង់ចំណូលចិត្តក្នុងការថតរូបក៏មានម្នាក់ទៀតដែរ គឺ JB។ ពួកគេថែមទាំងចេះចាប់ប្លង់ថតរូបខ្លួនឯងទៀត ដូចរូបមួយសន្លឹកខាងក្រោមនេះ មានអ្នកសរសើរថាជាស្នាដៃថតរូបល្អបំផុត។
៤. Kihyun (ក្រុម MONSTA X)
កាលពីឆ្នាំ ២០១៦ Kihyun បានកាន់កាមេរ៉ាថតរូបដោយខ្លួនឯង និងបង្កើតជាអាល់ប៊ុម ឬបណ្ដុំរូបថតជាច្រើន ដោយដាក់ឈ្មោះថា «The Memories in November»។ ត្បិតជាការថតរូបលេង ប៉ុន្តែវាពិតជាបានបង្ហាញពីការខិតខំឆ្លៀតពេល និងបង្ហាញស្នាដៃតាមរយៈការចូលចិត្តមួយនេះ។
៣. Jennie (ក្រុម BLACKPINK)
Jennie ក៏ជាតារា K-Pop ដែលល្បីខាងបង្ហោះរូបគ្រប់យ៉ាងដែលនាងថតដែរ។ ទាំងការរៀបឥរិយាបថឲ្យគេថត និងទាំងការចាប់យកប្លង់ថតអ្វីមួយ Jennie មិនដែលធ្លោយឡើយ។
២. Seulgi (ក្រុម Red Velvet)
ក្រៅពីមានឈ្មោះជា Main Dancer ប្រចាំក្រុម Seulgi ក៏មានសមត្ថភាពពិសេសមួយទៀតគឺ ពូកែថតរូបដូចគ្នា។ ភាគច្រើននៃរូបភាពដែលនាងបានផ្ដិតយក គឺបង្កប់នូវអារម្មណ៍រ៉ូមែនទិក បញ្ជាក់ពីការរស់នៅប្រចាំថ្ងៃ និងធ្វើឲ្យអ្នកមើលរូបនាងមានក្ដីសុខ។
១. V (ក្រុម BTS)
ចាប់តាំងពីបង្ហាញមុខលើសិល្បៈ V តែងតែស្ពាយកាមេរ៉ាតាមខ្លួនជានិច្ច ដើម្បីផ្ដិតយករូបភាពរបស់សមាជិករួមក្រុម។ ទឹកដៃថតរូបរបស់ V ទទួលបានការកោតសរសើរជាខ្លាំងនាបេលកន្លងមក ហើយបើតាមអ្នកជំនាញថតរូប ក៏បាននិយាយដែរថា V ស័ក្ដិសមធ្វើជាអ្នកថតរូបអាជីពណាស់៕