LD បញ្ចេញ​មុខ​តួ​ប្រុស​ស្រី ស្អាត​ៗ និង​សង្ហា​ៗ​ក្នុង​ថ្ងៃ​បញ្ចាំង​រឿង “ស្នាម​ញញឹម​ចុង​ក្រោយ”

  • 2020-08-08 03:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ជា​ច្រើន​ដួង​បាន​លេច​មុខ​នៅ​ក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​រឿង “ស្នាម​ញញឹម​ចុង​ក្រោយ” ចំ​ថ្ងៃ​ដែល រោង​ភាពយន្ត​ទាំងអស់​បើក​ដំណើរការ​ឡើង​វិញ​ក្រោយ​ពី​ផ្អាក​អស់​ពេល​ជា​ច្រើន​ខែ​រួច​មក ។

រីក​រាយ​នឹង​ដំណឹង​រាជរដ្ឋាភិបាល​អនុញ្ញាត​អោយ​បើក​រោងកុន​វិញ​នេះ ផលិតកម្ម LD បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ​ប្រកាស​ពី​ការ​ដាក់​បញ្ចាំង​រឿង​ថ្មី​មួយ​រឿង​របស់​ខ្លួន ដែល​បាន​ទៅ​ដល់​រោងកុន​ជា​យូរ​មក​ហើយ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​រាំង​ស្ទះ​ដោយ​សារ ខូវីដ១៩ នោះ​គឺ​រឿង “ស្នាម​ញញឹម​ចុង​ក្រោយ” ដែល​ជា​ប្រភេទ​រឿង​ស្នេហា​យុវវ័យ​ដ៏​កម្រ​របស់​ផលិតកម្ម​មួយ​នេះ។

ត្បិត​យ៉ាង​នេះ​ក៏​ដោយ​រឿង "ស្នាម​ញញឹម​ចុង​ក្រោយ" ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់ ពី​សំណាក់​អ្នក​គ្រប់​គ្រង​កម្មវិធី​ចាក់​បញ្ចាំង​របស់ Major Cineplex by Smart កញ្ញា តាំង ហ៊ីហាវ។ ហ៊ីហាវ ថ្លែង​ថា "រឿង​នេះ ខ្ញុំ​បាន​មើល​រួច​ហើយ ហើយ​បើ​តាម​ភ្នែក​របស់​ខ្ញុំ គឺ​រឿង​នេះ​ល្អ​មើល​ណាស់!”។

រឿង "ស្នាម​ញញឹម​ចុង​ក្រោយ" ត្រូវ​បាន​សម្ពោធ​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ ក្នុង​នោះ​តួសម្ដែង​ប្រុស​ស្រី ជា​ច្រើន​បាន​លេច​មុខ​ព្រម​គ្នា។ កញ្ញា អេឡា គឺ​ជា​តួឯក​ស្រី​នៅ​ក្នុង​រឿង ដោយ​ចាប់​ដៃគូ​សម្ដែង​ជាមួយ​លោក លឹម ជាឡាយ គឺ​ជា​តួឯក​ប្រុស។ កញ្ញា អេឡា បាន​រៀបរាប់​ប្រាប់​ថា ជា​លើក​ដំបូង​ហើយ​ដែល​ខ្លួន​បាន​ចាប់ដៃ​គ្នា​សម្តែង​ជាមួយ​លោក លឹម ជាឡាយ។ នាង​បាន​ជម្នះ​ការ​លំបាក​ជា​ច្រើន ទើប​សម្រេច​បាន​តាម​អ្វី​ដែល​អ្នក​ដឹក​នាំ​ចង់​បាន  ។

ងាក​លោក លឹម ជាឡាយវិញ បង្ហើប​ថា នៅ​ក្នុង​រឿង  “ ស្នាម​ញញឹម​ចុង​ក្រោយ ” លោក​បាន​ជួប​រឿង​មិន​អាច​បំភ្លេច​មួយ នោះ​ក៏​ព្រោះ​តែ​ក្នុង​រឿង​នេះ​លោក​បាន​ជួប​នូវ​ហេតុការណ៍​ជាក់ ស្តែង​មួយ​ដែល​លោក​មិន​ធ្លាប់​បាន​ជួប​នា​ពេល​កន្លង ហេតុការណ៍ ក៏​ស្ទើរ​តែ​ធ្វើ​ឲ្យ​លោក​បាត់បង់​ជីវិត​ថែម​ទៀត។ ជា​ឡាយ បញ្ជាក់​ថា លោក​នឹង​បង្ហាញ​វីដេអូ​ដែល​លោក​បាន​ជួប​ប្រទះ​ហេតុការណ៍​នោះ ក្រោយ​ពី​រឿង​នេះ បញ្ចាំង​នៅ​លើ​រោងភាពយន្ត​ចប់ ។

ក្រៅ​ពី​កញ្ញា អេឡា និង​លោក លឹម ជាឡាយ ក៏​មាន​វត្តមាន​សិល្បករ​ជា​ច្រើន​ដួង​ទៀត ដែល​បាន​ពួត​ដៃ​គ្នា​សម្តែង​ក្នុង​រឿង “ស្នាម​ញញឹម​ចុង​ក្រោយ” ដោយ​ពួកគេ​សង្ឃឹម​ថា ស្នាដៃ​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន។ មាន​ដំណឹង​មក​ថា ជាមួយ​គ្នា​នឹង​ការ​ដាក់​បញ្ចាំង​រឿង "ស្នាម​ញញឹម​ចុង​ក្រោយ" នៅ​ក្នុង​ស្រុក ផលិតកម្ម LD ក៏​កំពុង​ដាក់​បញ្ចាំង​រឿង The Clock នៅ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង ៕

តោះ...ទស្សនា Trailer ទាំង​អស់​គ្នា៖

រូបថត៖សហការី

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម