មានលុយត្រឹមជាង ៦ម៉ឺនដុល្លារក៏អាចទិញឡានប្រណីត ៧កៅអី VIP ជិះបានដែរ

  • 2020-08-08 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន GAC ជាក្រុមហ៊ុនដ៏ធំលំដាប់ខ្ពស់មួយនៅប្រទេសចិនដែលមានការសហការ Joint Venture ជាមួយក្រុមហ៊ុនធំៗជាច្រើន ក្នុងនោះមានដូចជា Toyota, Honda, Lexus និង Mitsubishi ជាដើម ក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តផងដែរ ។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន GAC ក៏បាននាំចូលរថយន្តស៊េរីថ្មី VIP ម៉ូដែល GAC GN8 ប្រភេទវ៉ែនដ៏ប្រណីត ៧កៅអី ដែលមានការពេញនិយមខ្លាំង ដោយសារវាមានទំហំធំទូលាយសម្រាប់តម្រូវការការងារប្រចាំថ្ងៃ និងងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារផងដែរ។

រថយន្តវ៉ែន GAC GN8 មានចំណុចលេចធ្លោ និងចំណុចទាក់ទាញច្រើន ខុសពីរថយន្តដ៏ទៃ ដែលមានការរចនាឌីហ្សាញឡើយយ៉ាងប្រណីត គុណភាព សុវត្ថិភាពខ្ពស់ រួមទាំងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និងគ្រឿងបរិក្ខារទំនើបៗ រីឯតម្លៃធូរថ្លៃបំផុតត្រឹម ខ្ទង់ ៦ម៉ឺនដុល្លារប៉ុណ្ណោះ។

ចំពោះលក្ខណៈពិសេសរថយន្តវ៉ែន GAC GN8 នេះរួមមាន៖ កៅអីអង្គុយចំនួន ៧ ដែលមានទំហំធំទូលាយផ្ដល់ផាសុកភាពខ្ពស់ដល់អ្នកធ្វើដំណើរ និងជាពិសេសសម្រាប់ការធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ នឹងមិនធ្វើឲ្យអ្នកដំណើរមានអារម្មណ៍នឿយហត់ ឬឈឺខ្លួនប្រាណនោះឡើយ។

ក្រៅពីមានទំហំធំទូលាយ នៅផ្នែកខាងក្នុងក៏មានគ្រឿងបរិក្ខារទំនើបៗជាច្រើនដូចជាមានអេក្រង់កម្សាន្តទំហំ ១០អ៊ីញ, មានអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរជួរទីពីរ, មានដំបូលកញ្ចក់២ផ្នែក, កៅអីជួរទីពីរជាប្រភេទកៅអីម៉ាស្សានិងមានខ្យល់ក្ដៅ/ត្រជាក់, មានទ្វារ Auto (ទ្វាចំហៀងនិងខាងក្រោយអាចបញ្ជាបិទ/បើកតាមសោបាន), មានភ្លើងបំភ្លឺនៅខាងក្នុងតាមទ្វារនិងដំបូងខាងក្នុង ហើយមានភ្លើងលើចង្កូតជាដើម។

បន្ថែមពីនេះដែរ វាក៏មានមុខងារទំនើបៗទាន់សម័យដទៃទៀត តួយ៉ាងដូចជាការប្រើនូវប្រភេទអំពូល Projector ជាមួយភ្លើង DRL សម្រាប់បំភ្លឺនាពេលថ្ងៃ, មាន Sensor ថ្លឹងកង់, កាមេរ៉ាអាចមើលជុំវិញ ៣៦០ ដឺក្រេ, មានប្រព័ន្ធ Sensor ៤គ្រាប់នៅខាងក្រោយ, មានប្រព័ន្ធ TCS រួមទាំងប្រព័ន្ធជំនួយពេលចុះចំណោទ និងប្រព័ន្ធពិសេសៗជាច្រើនទៀត។ ចូលដល់លក្ខណៈសម្បត្តិនៃម៉ាស៊ីនវិញ រថយន្តវ៉ែនប្រណីត GN8 នេះមានបំពាក់ដោយម៉ាស៊ីន ២,០ លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងខ្លាំងបានដល់ ១៩៨ សេះ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ដែលប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ (FWD)។ ចំណែកកម្រិតស៊ីប្រេងគឺ ១០០ គ.ម ស៊ីប្រេងប្រហែល ៨,៩ លីត្រប៉ុណ្ណោះ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ក្នុងឱកាសថ្ងៃបុណ្យឈប់សម្រាកខាងមុខនេះ ក្រុមហ៊ុន GAC ក៏មានការផ្តល់ជូនដ៏ពិសេសមិនធ្លាប់មានចំពោះរថយន្តវ៉ែនប្រណីត GAC GN8 គឺមានការបញ្ចុះតម្លៃយ៉ាងច្រើន ៥០០០ដុល្លារ ភ្លាមៗ។

សូមទស្សនាវីដេអូធ្វើបទបង្ហាញរថយន្តវ៉ែន GAC GN8 ៖

ក្រៅពីរថយន្ត GAC GN8 ក្រុមហ៊ុនក៏បាននាំចូលរថយន្តប្រភេទ SUV ស៊េរីថ្មី២ម៉ូឌែលផ្សេងទៀតគឺ GAC GS5 និង GAC GS8 ផងដែរ។ សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ 095 999 167 | 095 999 029 ឬអញ្ជើញទៅកាន់អាសយដ្ឋាន អគារ #110 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទាក់ទងតាមបណ្តាញសង្គម ៖

អត្ថបទពេញនិយម