ភ្លក់ហើយជក់ចិត្ត! ទឹកដោះគោសុទ្ធ មានរសជាតិ ៤កម្រឹត សម្រាប់មនុស្សគ្រប់វ័យ

  • 2020-08-08 08:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើទីផ្សារសព្វថ្ងៃនេះ មានផលិតផលទឹកដោះគោច្រើនប្រភេទ ដូចជា ទឹកដោះគោម្សៅ ទឹកដោះគោកំប៉ុង, ជាពិសេសេទឹកដោះគោស្រស់ ដែលកំពុងតែពេញនិយម សម្រាប់មនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងនោះទេ។ អ្វីដែលកាន់តែពិសេសនោះ គឺទឹកដោះគោសសុទ្ធ ដែលផលិតចេញពីកសិដ្ឋានគិរីសួគ៌ ភ្នំតាម៉ៅ គឺជាទឹកដោះគោ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ជាអាហារសុខភាពសម្រាប់មនុស្សគ្រប់គ្នា។

កាលពីរសៀលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ ទឹកដោះសុទ្ធ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ នៅភ្នំតាម៉ៅ ខេត្តតាកែវ បានយកមកធ្វើតេស្តរសជាតិដំបូងនៅហាងនំប៉័ង Tour Les Jous ដែលមានការចូលរួមយ៉ាងកុះករ ពីភ្ញៀវដែលចូលចិត្តពិសាទឹកដោះគោ ក៏ដូចជាការធ្វើតេស្តសាកល្បង ចំពោះរសជាតិកាហ្វេ នៅពេលដែលដាក់លាយជាមួយទឹកដោះគោសុទ្ធ ផងដែរ។

ជឿអត់ បើប្រាប់ថា ពួកគាត់សុទ្ធតែលាន់មាត់សរសើរពីរសជាតិរបស់ទឹកដោះគោសុទ្ធមួយនេះ ទាំងភ្ញៀវបរទេស និងភ្ញៀវ ដែលជាជនខ្មែរ។ តាមរយៈការពិសារទឹកដោះគោសុទ្ធរួចហើយ លោកស្រី Sarah Rahamim ដែលជាភ្ញៀវបរទេសម្នាក់បានប្រាប់ពីចំណាប់អារម្មណ៍របស់នាងចំពោះ រសជាតិរបស់ទឹកដោះសុទ្ធថា វាពិតជាមានរសជាតិឆ្ងាញ់ និងមានក្លិនទឹកដោះគោ ជាពិសេសគឺស័ក្សក្ដិសមបំផុតសម្រាប់ស្រ្តីមេផ្ទះ ដែលចង់ជ្រើសរើសផលិតផលសុខភាពសម្រាប់ក្រុមគ្រួសារ ហើយជាពិសេសទៀតនោះ សម្រាប់អ្នកដែលរវល់កិច្ចការច្រើន ក៏អាចជ្រើសរើសទឹកដោះគោសុទ្ធមួយនេះបាន ព្រោះរសជាតិស្រាល ស្រួលញ៉ាំ មិនមានការបន្ថែមជាតិស្កឡើយ។

ទន្ទឹមនឹងគ្នានេះ ភ្ញៀវខ្មែរម្នាក់រូបសង្ហា (សុំមិនបញ្ចេញឈ្មោះ) ក៏បានបង្ហាញចំណាប់អារម្មណ៌របស់គាត់ចំពោះរសជាតិទឹកដោះសុទ្ធនេះដែរថា ឆ្ងាញ់ ប្រសិនបានញ៉ាំជាភេសជ្ជបំប៉នកម្លាំង។

សត្វគោប្រមាណជាង៥៥០ក្បាល ត្រូវបាននាំមកកាន់ប្រទេសកម្ពុជា ដែលសុទ្ធសឹងតែជាមេគោសុទ្ធមកពីប្រទេសអូស្ត្រាលី ដើម្បីចម្រាញ់យកទឹកដោះគោសុទ្ធ ដែលមានគុណភាពខ្ពស់ ទាំងរសជាតិ និងអនាម័យ។ ចំពោះផលិតផលទឹកដោះគោសុទ្ធ ដែលផលិតក្នុងស្រុកនេះ មានរហូតទៅដល់ ៤កម្រឹត ដែលស័ក្ដិសមបំផុត សម្រាប់បងប្អូនសុភាពនារី ដែលជាស្រ្តីមេផ្ទះដ៏ឆ្លាតវៃ និង យុវវ័យសម័យថ្មី ដែលស្រលាញ់សុខភាពរបស់ខ្លួន។

លោក ឈរ ឬទ្ធី នាយកប្រតិបត្ត Khmer Fresh Milk និងជាប្រតិបត្តិករ កសិដ្ឋានគិរីសួគ៌ បានប្រាប់មកកាន់ Sabay ថា ផលិតផលទឹកដោះសុទ្ធនេះ ជាប្រភេទទឹកដោះគោ ដែលផលិតនៅក្នុងស្រុក ហើយត្រូវបានរក្សាអនាម័យបានយ៉ាងល្អ ទាំងការវេចខ្ចប់បានយ៉ាងត្រឹមត្រូវផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ផលិតផលទឹកដោះស្រស់របស់កសិដ្ឋានគិរីសួគ៌ នឹងត្រូវបានដាក់លក់នៅតាមផ្សារទំនើប និងម៉ាតមួយចំនួនក្នុងទីក្រុងភ្នំពេញ នៅសប្តាហ៌ក្រោយនេះហើយ។

គួរបញ្ជាក់ដែរថា ក្នុងប្រទេសកម្ពុជា ក៏កំពុងតែមានសន្ទុះកើនឡើង នៃការផលិតផលទឹកដោះគោ ដែលផលិតនៅក្នុងស្រុកផងដែរ។ តួយ៉ាង ដូចជាកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោធំជាងគេនៅកម្ពុជា ដោយបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ផងដែរ។ កសិដ្ឋាននេះមានទំហំ ៣០០ ហិចតា មានទីតាំងស្ថិតនៅជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជធានីភ្នំពេញ៕

អត្ថបទ ៖ Art

អត្ថបទពេញនិយម