រកឃើញ​ម៉ាកស្មាតហ្វូនមួយ ដែលមានការរីក​ចម្រើន​លឿន​បំផុត​នៅក្នុង​ពិភពលោក ៤ត្រីមាសជាប់គ្នា

  • 2020-08-08 11:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមទិន្នន័យរបាយការណ៍នៃចំនួនលក់ចេញទូទាំងពិភពលោកនៃត្រីមាសទី២ របស់ Counterpoint បានបង្ហាញ​ឲ្យ​​ដឹងថា realme ដែលជាម៉ាកបច្ចេកវិទ្យាដែលផ្តោតលើមុខងារដែលតែងតែមានការឆ្ពោះទៅមុខ និងការរចនាពេញនិយមបានជាប់ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកក្នុង ៤ត្រីមាសជាប់គ្នា និងមានការកើនឡើង ១១% ហើយក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ក្នុងពិភពលោកដែលមានចំនួននាំចេញកើនដល់ ១១%។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ ក៏ចំនែកទីផ្សារពិភពលោករបស់ realme មានការកើនឡើងទ្វេដងដែរ ដែលប្រៀបនឹងឆ្នាំមុនមានការកើនឡើងរហូតដល់ ១០០%ឯណោះ។

កាលពីខែកក្កដា ឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់របស់ realme នៅជុំវិញពិភពលោកមានដល់ទៅជាង ៤០លាននាក់។ ហើយចាប់ពីត្រីមាសទី ៣ ឆ្នាំ២០១៩ មក realme បានជាប់ជាស្មាតហ្វូនទី៧ នៅក្នុងពិភពលោក និងនៅតែបន្តរក្សាការកើនឡើង។ មកដល់បច្ចុប្បន្ននេះ realme នៅតែបន្តរក្សាចំណាត់ថ្នាក់ជាស្មាតហ្វូនទី៧ នៅក្នុងពិភពលោកនិងបានវាយលុកទីផ្សារចំនួន ៥៩ ក្នុងពិភពលោកយ៉ាងឆាប់រហ័ស ។

ប្រភព៖ Counterpoint Smartphone Shipment Market Share Q2 2020

បច្ចុប្បន្ននេះ realme បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥ ក្នុងទីផ្សារចំនួន ៩នៅក្នុងពិភពលោក។ ហើយនៅអាសុីអាគ្នេយ៍ដែលជាទីផ្សារធំទី៤ នៅក្នុងពិភពលោក realme ដែលមានចំណែកទៅផ្សារ ១២% និងការកើនឡើង ១០២% ក៏បានក្លាយជាម៉ាកស្មាតហ្វូនទី៤នៅក្នុងទីផ្សារនេះផងដែរ។ realme បានចាប់ឱកាសនៅទីផ្សារ ហើយបានសម្រេចបាននូវការកើនឡើងយ៉ាងគួរអោយកត់សម្គាល់នៅអាសុីអាគ្នេយ៍។ នៅក្នុងត្រីមាសទី១ក្នុងឆ្នាំនេះ realme បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី៥ នៅក្នុងទីផ្សារអាសុីអាគ្នេយ៍ ហើយត្រឹមតែរយៈពេលមួយត្រីមាស realme ក៏បានលោតដល់ចំណាត់ថ្នាក់ទី៤។ realmeនឹងបន្តយកយុទ្ធសាស្ត្រស្មាតហ្វូន + AIoT មកវាយលុកក្នុងទីផ្សារអាសុីអាគ្នេយ៍បន្តទៀត។

ប្រភព៖ Canalys Smartphone Analysis, August 2020

ផលិតផលរួមបញ្ចូលគ្នាដែលអស្ចារ្យ ទីផ្សារដ៏សំបូរបែប និងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព គឺជាចំនុចសំខាន់ដែលធ្វើឲ្យ realme នៅតែបន្តមានការរីកចម្រើន។ realme បានផ្តោតទៅលើអ្នកប្រើប្រាស់វ័យក្មេង ដោយចាប់យកចំនុចគុណភាពល្អនិងការរចនាដែលពេញនិយមមកទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង។ realme បានដាក់ប្រកាសដំបូងគេនូវផលិតផលជាច្រើន ដូចជាការសាកលឿន 125W មុខងារ Starry Mode ដែលមានតែមួយ និង 64MP ដំបូងបង្អស់លើពិភពលោក សុទ្ធតែផ្តល់នូវបទពិសោធន៍ផលិតផលដែលមានភាពអស្ចារ្យក្នុងជួរតម្លៃផ្សេងៗជាច្រើន។

រីឯនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ realme ក៏បានរៀបចំនៅក្នុងជួរតម្លៃនីមួយៗដូចគ្នា មិនថា realme X50 Pro ដែលមានបច្ចេកវិទ្យាសាកលឿន65W realme 6 series ដែលមានកម្រិតល្បឿនអេក្រង់ 90Hz និងកាមេរ៉ាក្រោយ ៤គ្រាប់ 64MP ឬក៏ realme C11 ដែលមានការរចនាដែលលេចធ្លោ និងអាចទុក Standby បាន ៤០ថ្ងៃនោះទេ គឺសុទ្ធតែផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងជួរតម្លៃនីមួយៗ ហើយនេះក៏ជម្រុញឲ្យ​ realme កាន់តែទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងទីផ្សារកម្ពុជាផងដែរ។ ស្របពេលនេះដែរ realme ក៏នៅតែបន្តរក្សា​ការឆ្ពោះទៅមុខ និងមានគម្រាងសម្រេចនូវចំនួនលក់ទូទាំងពិភពលោកចំនួន១លានគ្រឿង នៅក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ៕