គម្រោងខុនដូ មានអគារប៉ម៤ កម្ពស់ ៣៦ជាន់ ក្បែរផ្សារទំនើបអ៊ីអនសែនសុខ ចាប់ផ្ដើមទទួលកក់ក្នុងម្លៃពិសេស

  • 2020-08-08 11:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិត ស្ដង់ដារអន្ដរជាតិ ប្រកបដោយផាសុកភាព កម្ពស់ ៣៦ជាន់ មានអគារប៉មចំនួន ៤ សាងសង់លើដី ១,៥ហិកតា ស្ថិតនៅក្នុងតំបន់មានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងជាទីប្រជុំជន បានសម្ពោធគម្រោងបើកទទួលកក់ហើយ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នេះតទៅ ដោយផ្ដល់ជូនតម្លៃពិសេសមិនធ្លាប់មាន។

គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិតមួយនេះ បានហ៊ុព័ន្ធដោយគម្រោងធំៗជាច្រើននៅជុំវិញ ដូចជា៖ នៅជិតផ្សារទំនើប អ៊ីអនសែនសុខ សាលាជាតិ-អន្តរជាតិ មជ្ឈមណ្ឌលព្រីមៀនសែនសុខ មជ្ឈមណ្ឌលលក់ដុំម៉ាក្រូ សួនទឹក ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើនទៀត។

លោក ហ៊ង ភាព គណៈគ្រប់គ្រង គម្រោងខុនដូ LEEDON HEIGHTS បានថ្លែងថា នេះមិនមែនជាគម្រោងទីមួយទេ ដែលបានចាប់ផ្ដើមសាងសង់ និងទទួលបានជោគជ័យជាច្រើនគម្រោងហើយនៅរាជធានីភ្នំពេញ។ ប៉ុន្ដែគម្រោងនេះ កាន់តែពិសេសជាងគម្រោងមុនៗដែលមានការរចនាឡើងយ៉ាងល្អឥតខ្ចោះក្រោមការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍអាគារពាណិជ្ជកម្ម សណ្ឋាគារ អាផាមិន ខុនដូដ៏ប្រណិតៗប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។

សម្រាប់គម្រោងនេះ អតិថិជន ក្រៅពីរស់នៅប្រកបដោយផាសុកភាព ជាមួយភាពស្រស់បំព្រង និងតុបតែងរចនាដ៏ប្រណីត ក៏នឹងទទួលបានអត្ថប្រយោជន៍ជាងច្រើន នូវការផ្ដល់ជូននូវតម្លៃពិសេស ជាមួយនឹងគ្រឿងសង្ហារឹមជាច្រើនទៀតផងដែរ។

លោកបន្ដថា គម្រោងខុនដូនេះ នឹងសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋាននៅថ្ងៃទី១៣ ខែសីហា សប្ដាហ៍ក្រោយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៤។ សម្រាប់ក្នុងឱកាស សម្ពោធការិយាល័យបើកលក់នៅថ្ងៃខាងមុនេះ ក៏នឹងមានការផ្ដល់ជូនកម្មវិធីប្រម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃ និងរង្វាន់ជូនអតិថិជនផងដែរ។

ជាមួយគ្នានោះ លោក ងួន ឆាយលាង នាយកគ្រប់គ្រងក្រុមហ៊ុនក្រុមលក់បានថ្លែងថា «ខុនដូរបស់យើងត្រូវបានរចនាឡើងទៅតាម ទសន្សៈវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ Leaf Anatomy» ដោយការរចនា បណ្តាញផ្លូវដើរឆ្លងកាត់គ្នាខ្វាត់ខ្វែង ដើរតួដូចជាសរសៃនៅក្នុងស្លឹកឈើ ដែលនាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង។ បណ្តាញនៃសរសៃវ៉ែនទាំងនេះហើយ ដែលនឹងនាំយើងឱ្យទៅដល់គ្រឿងបរិក្ខារយ៉ាងសំបូរបែបនៅទូទាំងបរិវេណខុនដូ មានអាងហែលទឹកដ៏ធំទូលាយ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ ធ្វើឱ្យចរាចរនេះ បង្កើតបានជាសហគមន៍មួយដ៏ស្រស់ស្អាត»។

ព្រមជាមួយគ្នានោះ លោកស្រី អាន សុធីតា អគ្គនាយិកា CBRE Cambodia ក៏បានថ្លែងបញ្ជាក់ថា «គម្រោងរបស់យើង ក្រៅពីភាពល្អប្រណិត ប្រកបដោយគុណភាពខ្ពស់ តម្លៃក៏សមរម្យជាងគេ បើប្រៀបធៀបទៅនឹងគម្រោងផ្សេងៗទៀតហើយ យើងក៏មានការផ្ដល់ជូននូវគម្រោងបង់ប្រាក់ ដែលអាចបត់បែនស័ក្កិសមនឹងស្ថានភាព របស់អតិថិជនចង់បានផងដែរ»។

លោកស្រីបញ្ជាក់ថា ប្រសិនបើក្រឡេកមើលគម្រោងខុនដូប្រណីតផ្សេងៗទៀត នៅលើទីផ្សារបច្ចុប្បន្ននេះ តម្លៃជាទូទៅនឹងចាប់ផ្តើមពីប្រហែល ២៥០០ ទៅ ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលអាចនឹងស្ថិតនៅលើបន្ទាត់មួយ ដែលលើសពីលទ្ធភាព របស់អតិថិជនដែលជាប្រជាជនក្នុងស្រុករបស់យើងមួយចំនួន។ ចំណែកនៅខុនដូ LEEDON HEIGHTS ស្របនឹងផ្នត់គំនិត របស់យើង គឺផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះយើងបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី ១៧០០ដុល្លារ/ម៉ែលការ៉េ ទៅប៉ុណ្ណោះ៕