ខាំ ខ្លានាង៖ ខ្ញុំឈ្នះ ហ៊ឹម សេរី លើកនេះទៀតនៅតែមានអារម្មណ៍អាណិតគាត់
- 2020-08-10 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាំ ខ្លានាង៖ ខ្ញុំឈ្នះ ហ៊ឹម សេរី លើកនេះទៀតនៅតែមានអារម្មណ៍អាណិតគាត់
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្អគ្រប់ស្នៀត ខាំ ខ្លានាង ថាប៉ះជាមួយរៀមច្បង ហ៊ឹម សេរី លើកទី៤ ម្សិលមិញនេះគឺមានអារម្មណ៍ថានៅតែអាណិត និងវ៉ៃមិនទាន់អស់ពីសមត្ថភាពនោះទេ។
ខ្លានាង បានឲ្យដឹងថា សម្រាប់ការប្រកួតជាមួយ ហ៊ឹម សេរី នេះគឺខ្លួនវ៉ៃមិនឲ្យអស់ពីសមត្ថភាព ១០០% នោះទេ ពោលគឺនៅមានចិត្តអាណិត និងយល់ថាជាខ្មែរគ្នាឯងផង ហើយក៏គោរពជាកីឡាករជើងចាស់ទៀត។
បើទោះជាមានចិត្តអាណិតបែបនេះក្ដី ខាំ ខ្លានាង ក៏មិនបណ្ដោយរហូតដល់ចាញ់ការប្រកួតនោះទេ គឺវ៉ៃល្មមៗយកត្រឹមឈ្នះពិន្ទុ។ ប៉ះគ្នាលើកទី៤នេះ ខ្លាំនាង ថាមិនសូវពិបាកក្នុងការយកឈ្នះនោះទេគឺធម្មតា ប៉ុន្តែ ហ៊ឹម សេរី មកលើកនេះចេញដៃបានច្រើន។
រំលឹកដែរថា ខាំ ខ្លានាង ម្សិលមិញនេះយកឈ្នះពិន្ទុលើកីឡាករ ហ៊ឹម សេរី នៅក្នុងកម្មវិធីប្រដាល់ អធិរាជគុនខ្មែរ ISI PALM របស់សង្វៀន PNN ។ ចំណែកគូម៉ារ៉ាតុងវិញនោះ គឺជើងឯកបានទៅលើកីឡាករ ឡុង សុផា ក្រោយយកឈ្នះ ផាន់ សុវណ្ណ នៅវគ្គផ្ដាច់ព្រ័ត្រ៕