វៀតណាមមានអ្នកឆ្លងថ្មីចំនួន៣១នាក់ និងមានអ្នកស្លាប់បន្ថែមទៀត

  • 2020-08-10 01:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអាទិត្យ ទី៩ សីហា ម្សិលមិញនេះ បានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៣១ ករណី និងការស្លាប់បន្ថែមទៀតដែលធ្វើឱ្យករណីសរុបរបស់ប្រទេសនេះកើនឡើងដល់ ៨៤១ នាក់ដោយមានអ្នកស្លាប់ចំនួន ១១ នាក់។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងទីក្រុងដាណាំងភាគកណ្តាល ដែលការផ្ទុះឡើង នៃជំងឺនេះ បានចាប់ផ្តើមកាលពីចុងខែមុន។

មាន ៣៥៥ ករណីចាប់តាំងពីវីរុសបានរាលដាលឡើងវិញនៅដាណាង ដោយមានមនុស្សស្លាប់ចំនួន ១១នាក់។ ចាប់តាំងពីពេលនោះ មកការឆ្លងមេរោគ Coronavirus ត្រូវបានគេរកឃើញនៅទីតាំងយ៉ាងតិច ១៥ កន្លែងក្នុងប្រទេសវៀតណាម៕

(Photo: Reuters/Kham)

ប្រភព៖ CNA   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា