​ឌូក ថា ​​​ឲ្យ​តែ​៤​ស្មើ​ពេញ​​​សាច់​នេះ​​​ ម៉ា​ស្រុក​ខ្មែរ​លេង​បាន​ទាំង​អស់​​​

  • 2020-08-10 02:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ណា​មិន​ល្បី​ស្មាត់ ឌូក វ៉ៃ​ខ្លាំង​សេវា​ល្អ និង​កំពុង​ឡើង​កូដ​​ សឹង​រក​គូ​ប្រកួត​ពេញ​សាច់​មិន​បាន។ ពេល​នេះ​ស្មាត់​ ជុក សោភា ( ឌូក ) អតីត​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​​បាន​​និយាយ​ថា ​ឲ្យ​​​តែ​៤​​ស្មើ​ពេញ​សាច់​​​លេង​បាន​ទាំង​អស់​​មិន​​ខ្លាច​​ឡើយ​​។

ស្មាត់ ឌូក

ឌូក ​បាន​និយាយ​ថា « ៤ ពេញ​សាច់​មិន​​ខ្លាច​ទេ​បង ​​​គូ​ម៉េច​ក៏​លេង​បាន​ ៤ ណា​ក៏​លេង​បាន​ដែរ​បង​។ និយាយ​ទៅ​ខ្ញុំ ៤ អាដូ អាម៉ីត និង​​អា​ទុង ។ សមត្ថភាព​ខ្ញុំ​ពេល​នេះ​រីក​ចម្រើន​ដោយ​សារ​បាន​ចេញ​​លេង​តារាង​​ខាង​ក្រៅ​ច្រើន ពេល​បាន​ចេញ​លេង​​វា​ធ្វើ​ឲ្យ​បទ​ពិសោធ​រីក​ចម្រើន​​ទៅ​តាម​ហ្នឹង​ដែរ »។

​​ជុក សោភា ឬ​គេ​ស្គាល់​ឈ្មោះ​ក្រៅ​ថា ឌូក ជា​កីឡាករ​របស់​ក្លឹប​បាល់ទះ​អាជីព​របស់​កម្ពុជា កងពលធំ​អន្តរាគមន៍​លេខ ៣ ហើយ​ក៏​ជា​អតីត​​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ៕

​​​ ​​

​ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម