សាយ សៀរ៉ា ស្រឡះចិត្ដក្នុងថតរឿងឡើងវិញហើយ!
- 2020-08-10 08:07:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ សៀរ៉ា ស្រឡះចិត្ដក្នុងថតរឿងឡើងវិញហើយ!
ចន្លោះមិនឃើញ
តារាសម្ដែងវ័យកណ្ដាលលោក សាយ សៀរ៉ា ប្រកាសទទួលថតរឿង និងស្ពតពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈពេលខ្លី ដោយសារលោករវល់កំដរលោកឪពុកដែលមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជិត២ខែ។
លោក សាយ សៀរ៉ា បានប្រាប់Sabay នៅរសៀលនេះថា ឪពុករបស់លោកដែលដំបៅជើងធ្ងន់ធ្ងរដោយសារមុតបន្លាឫស្សីនោះ បានធូរស្បើយប្រហែល៨០%ហើយ ហើយបានចេញពីមន្ទីរពេទ្យទៅសម្រាកនៅផ្ទះរបស់លោកម្ដុំផ្សារឈូកមាស ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែសីហា នេះ។ លោកបន្ថែមថា រយៈពេល៤៨ថ្ងៃ ដែលរូបលោកនៅកំដរឪពុកក្នុងមន្ទីរពេទ្យទាំងយប់ទាំងថ្ងៃនោះ បានធ្វើឲ្យលោកយល់កាន់តែច្បាស់ពីការលំបាក នៃជីវិត។
លោក សៀរ៉ា ប្រាប់ថា រូបលោកនឹងមានពេលច្រើនសម្រាប់អាជីពសិល្បៈឡើងវិញចាប់ពីថ្ងៃនេះ ព្រោះលោកឪពុករបស់លោកបានធូរស្បើយទុកឲ្យប្អូនស្រីថែទាំជំនួស ហើយរូបលោកនឹងចាប់ផ្ដើមថតរឿង និងស្ពតពាណិជ្ជកម្មផ្សេងៗឡើងវិញ។ លោកបញ្ជាក់ថា ក្នុងរយៈពេលជិត២ខែមកនេះ មានក្រុមហ៊ុនផលិតស្ពតពីរ ឬបី និងផលិតកម្មខ្សែភាពយន្តក្នុងស្រុកមួយបានហៅលោកទៅថត ប៉ុន្តែត្រូវលោកប្រាប់ឲ្យគេពន្យារពេល រីឯស្ពតខ្លះទៀតត្រូវលុបចោលតែម្ដង៕