ពលរដ្ឋទូទាំងក្រុងសៀមរាប អាចធ្វើអត្តសញ្ញាណប័ណ្ណដោយមិនគិតថ្លៃ​សេវា

  • 2020-08-10 11:40:15
  • ចំនួនមតិ 31 | ចំនួនចែករំលែក 170

ចន្លោះមិនឃើញ

អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន/រស់នៅក្នុងក្រុងសៀមរាបឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះតទៅ បានដាក់ក្រុមការងារជំនាញខាងអត្តសញ្ញាណបណ្ណ័ ដំណើរការសេវាផ្ដល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មីនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងសៀមរាប។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំ អ្នកមិនទាន់មាន រឺអ្នកមានបណ្ណ័ចាស់ អញ្ជើញមកបំពេញបែបបទ ធ្វើអត្តសញ្ញាណបណ្ណ័គំរូថ្មី នៅរៀងរាល់ម៉ោងធ្វើការ ដោយមិនមានការបង់ប្រាក់នោះទេ។

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប