អតីតមិត្តរួមក្រុមគិតថា Werner មិនមែនមក Chelsea ភ្លាម ខ្លាំងភ្លែតទេ
- 2020-08-10 13:27:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមិត្តរួមក្រុមគិតថា Werner មិនមែនមក Chelsea ភ្លាម ខ្លាំងភ្លែតទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប RB Leipzig កីឡាករ Yussuf Poulsen បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធក្លឹប Chelsea កីឡាករ Timo Werner ដែលត្រូវជាអតីតមិត្តរួមក្រុមរបស់គេ ត្រូវការរយៈពេល ២ឆ្នាំ ទៅ ៣ឆ្នាំទៀត ទើបអាចក្លាយជាកំពូលខ្សែប្រយុទ្ធនៅ Premier League បាន។
Yussuf បាននិយាយថា៖" ខ្ញុំគិតថា Werner នឹងក្លាយជាខ្សែប្រយុទ្ធដ៏អស្ចារ្យមួយរូបនៅ Premier League ក្នុងកំឡុងពេល ២ឆ្នាំ ទៅ ៣ឆ្នាំទៅមុខទៀត។ "
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖" ច្បាស់ណាស់ថា គេត្រូវលេងឲ្យស្គាល់ចិត្តរបស់មិត្តរួមក្រុមរបស់គេឲ្យអស់សិន បើមិនអញ្ចឹងទេ គេមិនអាចបញ្ចេញសមត្ថភាពរបស់គេបានទេ តែយ៉ាងណារឿងអស់ហ្នឹងសុទ្ធតែទាមទារពេលវេលា។ "
គួរបញ្ជាក់ផងដែរថា Werner ទើបមកលេងឲ្យក្លឹប Chelsea នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ៕