Lionel Messi អាច​អវត្តមាន​ ពេល Barcelona ជួប Bayern

  • 2020-08-11 03:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi កំពុង​​ស្ថិត​ក្នុង​មន្ទិល​សម្រាប់​ការ​ប្រកួត Champions League របស់ Barcelona វគ្គ​៨​ក្រុម​ចុងក្រោយ​ទល់​នឹង Bayern Munich ព្រោះ​តែ​របួស​ជើង។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​​បាន​​ទទួល​រងបួស​អំឡុង​ពេល​ការ​ប្រកួត​ឈ្នះ ៣-១ លើ Napoli កាល​ពី​សប្ដាហ៍​មុន។ Messi បាន​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Kalidou Koulibaly ក្នុង​ការ​ប្រកួត របូត​មាន​បាល់​ប៉េណាល់ទី​កើត​ឡើង។

សម្រាប់​​របួស​នេះ​បាន​បង្ខំ​ចិត្ត​ឲ្យ Messi ខកខាន​មិន​បាន​ចូលរួម​ហ្វឹកហាត់​​ជាមួយ Barcelona កាល​ពី​ចុង​សប្ដាហ៍​នេះ។ Messi ក៏​អាច​នឹង​​​មិន​បាន​លេង​សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ទល់​នឹង​ជើង​ឯករ​បស់​អាល្លឺម៉ង់ Bayern៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ