ជំនាញទាំង៨ ក្នុងការគ្រប់គ្រងអារម្មណ៍ នៅពេលដែលអ្នកខឹង
- 2020-08-11 04:06:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនាញទាំង៨ ក្នុងការគ្រប់គ្រងអារម្មណ៍ នៅពេលដែលអ្នកខឹង
ចន្លោះមិនឃើញ
ការខឹងមិនសុទ្ធតែអាក្រក់នោះទេ ព្រោះវាជាការបង្ហាញនូវអារម្មណ៌ពិតដែលផ្ទុះចេញមកទាំងកំរោល តាមរយៈទឹកមុខ កាយវិការ និងពាក្យសម្តី។ បញ្ហានៅត្រង់ថា តើអ្នកនឹងគ្រប់គ្រងអារម្មណ៌ខឹងរបស់អ្នកយ៉ាងណានោះតែប៉ុននោះ។ តោះ មកដឹងពីជំនាញទាំង៨ ដែលអ្នកអាចយកមកគ្រប់គ្រប់កំហឹង នៅពេលដែលអ្នកខឹងនរណាម្នាក់ ៖
**១. ប្រសិនបើអ្នកមានសញ្ញាដូចខាងក្រោម រកកន្លែងបន្ធូរអារម្មណ៌ មិនចឹងចូរព្យាយាមនៅឱ្យឆ្ងាយពីអ្នកដ៏ទៃ ៖** + បេះដូងដើរញាប់, សង្ក្រៀតធ្មេញជាប់ៗគ្នា, បែកញើសជាប់, តឹងណែនក្នុងទ្រូង, ញ័រពេញទាំងរាងកាយ, ខ្សោះ, សម្លេងឡើងខ្ពស់ជាងពេលធម្មតា, គ្មានអារម្មណ៌លែងសើច, មានកំដៅចេញពីខាងក្នុង, មានអារម្មណ៌ថាគ្រប់យ៉ាងមិនល្អ មនុស្សគ្រប់គ្នាកំពុងប្រើខ្សែភ្នែកមាក់ងាយ និងរាល់សម្តីរបស់ពួកគេគឺសុទ្ធសឹងតែវិជ្ជមាន (អារម្មណ៌របស់អ្នកចាប់ផ្តើមអគតិលើអ្វីគ្រប់យ៉ាងជុំវិញខ្លួន)។
២. ស្វែងរកថា អ្វីជាមូលហេតុ ដែលធ្វើអោយអ្នកខឹង
៣. សរសេរអារម្មណ៌របស់អ្នក ឬរឿងរ៉ាវផ្សេងៗ ដែលធ្វើអោយអ្នកខឹង
៤. រាប់ពី ០ ទៅ១០០
៥. បន្ធូរអារម្មណ៌
៦. កុំនៅមួយកន្លែង
៧. រកមនុស្សដែលអ្នកទុកចិត្ត អាចនិយាយរឿងប្រាប់ទៅគេបាន
៨. សម្រាក លំហែ
ប្រភព ៖ Reach Out.com