ក្រសួងសាធារណការ អំពាវនាវសាធារណជន ជាអ្នកប្រេីប្រាស់ផ្លូវទាំងអស់​ ក្នុងឱកាសសងថ្ងៃឈប់សម្រាកខាងមុខ

  • 2020-08-11 04:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងឱកាសសងថ្ងៃឈប់សម្រាកការងារ​ នៅថ្ងៃទី១៧​ ដល់ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ ដល់សាធារណជនជាអ្នកប្រេីប្រាស់ផ្លូវទាំងអស់​ បន្ថែមពីលេីការអនុវត្តគ្រប់វិធានការ​ ការពារការឆ្លងជម្ងឺកូវីដ-១៩​ សូមមេត្តាយកចិត្តទុកដាក់​ ការប្រុងប្រយ័ត្ន​ និងការចូលរួមគោរពច្បាប់ចរាណ៍ផ្លូវគោករាល់ពេលធ្វេីដំណេីរនៅលេីដងផ្លូវជានិច្ច ដោយអនុវត្តនូវវិធានមួយចំនួនដូចជា ៖

  • ត្រូវពាក់មួកសុវត្ថភាពជានិច្ច ក្នុងពេលធ្វើដំណើរ

  • មិនត្រូវបើកបរលើសល្បឿនកំណត់

  • មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង

  • ត្រូវគោរពសិទ្ធអាទិភាព

  • ត្រូវពាក់ខ្សែក្រវាត់សុវត្ថភាព

  • មិនត្រូវបត់រឺវ៉ាជែង ក្នុងភាពប្រថុយប្រថាន

  • ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ

  • សូមកុំផ្ទុកអ្នកដំណើរ ឬ ទំនិញលើសល្បឿនច្បាប់កំណត់

  • មិនត្រូវបើកបរគ្នុងស្ថានភាពងងុយដេក

  • ត្រូវបើកបរក្នុងស្ថានភាពប្រុងប្រយត្ន័ជានិច្ច

  • សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់គ្នា ។

សូមមើលសេចក្តីប្រកាស់ដូចខាងក្រោម៖

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទពេញនិយម