ប្រធានាធិបតីហ្វីលីពីន Duterte ព្រមឲ្សរុស្ស៊ីចាក់វ៉ាក់សាំងកូវីដលើរូបលោកមុនគេ
- 2020-08-11 08:22:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីហ្វីលីពីន Duterte ព្រមឲ្សរុស្ស៊ីចាក់វ៉ាក់សាំងកូវីដលើរូបលោកមុនគេ
ចន្លោះមិនឃើញ
ប្រទេសរុស្ស៊ីបានអះអាងថាខ្លួននឹងផលិតវ៉ាក់សាំងកូវីដ១៩រួចរាល់ទាំងស្រុងនៅខែសីហានេះ ហើយនឹងបន្តចែកចាយទៅប្រទេសណាដែលត្រូវការជំនួយរបស់ខ្លួន។
ហ្វីលីពីនគឺជាប្រទេសមួយដែលបើកជាចំហរទទួលយកវ៉ាក់សាំងរបស់រុស្ស៊ីទៅប្រើប្រាស់ ហើយលោកប្រធានាធិបតី Rodrigo Duterte នឹងឲ្យគេចាក់ថ្នាំវ៉ាក់សាំងលើរូបលោកមុនគេ ចំពោះមុខសាធារណៈជនដើម្បីបង្ហាញពីការទុកចិត្ត និងដឹងគុណលើប្រទេសរុស្ស៊ី។
ហ្វីលីពីនកំពុងរងគ្រោះដោយសារកូវីដខ្លាំងជាងគេក្នុងចំណោមប្រទេសអាស៊ានក្នុងនោះមានអ្នកឆ្លងរហូតដល់ ជាង១៣៦០០០ករណី និងអ្នកស្លាប់កើនដល់ជាង២០០០នាក់។ ក្រៅពីរុស្ស៊ី ប្រទេសហ្វីលីពីនក៏បានសុំជំនួយវ៉ាក់សាំងកូវីដទៅប្រទេសចិនផងដែរ៕