លី​ រិទ្ធី៖​ អត់​ឃ្លាន​មាន​ស៊ី​ ដាច់​ខាត​មិន​យក​លុយ​ធនាគារ​ដែរ​ព្រោះ...

  • 2020-08-11 09:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​សៀមរាប​ លី​ រិទ្ធី​ ថា​យ៉ាង​ណា​ក៏​ដោយ​មិន​ប៉ះពាល់​លុយ​ធនាគារ​ជា​ដាច់​ខាត​ ព្រោះ​ខ្លាច​រក​លុយ​មិន​ទាន់​ឲ្យ​គេ​វិញ​ ដូច្នេះ​ប្ដេជ្ញាចិត្ត​អត់ឃ្លាន​មាន​ស៊ី​ក៏​មិន​ប៉ះពាល់ដែរ។​

កីឡាករ លី រិទ្ធី

កីឡាករ​ លី​ រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ផ្ទុះ​ជំងឺ​ COVID-19​ នេះ​គឺ​ពិត​ជា​ប៉ះពាល់​ជីវភាព​ក្រុម​គ្រួសារ​មែន​ ពោល​បាត់បង់​ប្រាក់​ចំណូល​ពី​ការ​បង្ហាត់​សិស្ស​ទាំង​ស្រុង​ និង​ភរិយា​ក៏​អស់​ការងារ​ថែម​ទៀត​ដូច្នេះ​មាន​តែ​រូប​គេ​ម្នាក់​គត់​ដែល​ជា​ជំហរ​រក​លុយ។​

សិស្ស​គុន​មក​ពី​ក្លឹប​ Mr Ly​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​បើ​ទោះ​ជា​បាត់បង់​ចំណូល​ផ្សេង​ៗ​មែន​ ប៉ុន្តែ​ក៏​បាន​ប្រាក់ខ្លះៗ​ពី​ការ​ប្រកួត​នានា​ប្រចាំសប្ដាហ៍​ផង​ដែរ។​ មួយ​វិញ​ទៀត​ក៏​មិន​មាន​បន្ទុក​ត្រូវ​បង់​ធនាគារ​នោះ​ឡើយ​ គ្រាន់​តែ​ចំណូល​មិន​ល្អ​ដូច​មុន។​ ទាក់ទង​ទៅ​ហ្នឹង​រឿង​លុយ​ធនាគារ​ លី​ រិទ្ធី​ ថា​ខ្លួន​ប្ដេជ្ញា​ចិត្តហើយ​ ​បើ​មាន​រឿង​អី​ក៏​ដោយ​ដាច់​ខាត​មិន​យក​លុយ​ធនាគារ​នោះ​ទេ​ ព្រោះ​យល់​ថា​ខ្លួន​រក​ចំណូល​មិន​សូវ​ទៀងទាត់​ និង​ខ្លាច​បំផុត​រក​មិន​បាន​បង់​ឲ្យ​គេ​វិញ​ ដូច្នេះ​មិន​ប៉ះពាល់​រឿង​នេះ​ល្អជាង។​

លី រិទ្ធី ប្រកួតកន្លងទៅ

រំលឹក​ដែរ​ថា​ លី​ រិទ្ធី​ ជា​អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​គុន​ល្បុក្កតោ​ បច្ចុប្បន្ន​នេះ​វិវត្តន៍​ខ្លួន​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​បន្ថែម​ទៀត។​ ឥលូវ​ជា​គ្រូបង្ហាត់ផង និង​ជាសិស្ស​គុន​ផងប្រចាំ​ក្លឹប​ប្រដាល់​ Mr Ly​ ក្នុង​ខេត្ត​សៀមរាប៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី