ខ្សែ​ការពារ​អេស្ប៉ាញ​ម្នាក់​ លេង​បាន ១០ប្រកួត ឈ្នះ​ ៤ពាន​ ក្នុង​២ប្រទេស​ផ្សេង​គ្នា​នៅ​ឆ្នាំ​តែ​មួយ

  • 2020-08-11 11:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Real Madrid ដែល​កំពុង​លេង​នៅ Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ បាន​ឈ្នះ​ពាន​ទាំង​លីគ​កំពូល​អាល្លឺម៉ង់ និង​លីគ​កំពូល​អេស្ប៉ាញ ហើយ​បាន​ឈ្នះ DFB Pokal (FA Cup អាល្លឺម៉ង់) និង​ពាន​ Super Cup អេស្ប៉ាញ។

ចំណោម​ ១០ប្រកួត​នោះ កីឡាករ​រូប​នេះ​លេង​បាន​តែ ១៥៣នាទី​ប៉ុណ្ណោះ (១០ប្រកួត អាច​ច្រើន​ជាង ៩០០នាទី)។ គេ​បាន​មេដាយ Bundesliga ក្រោយ​លេង​ក្នុង​លីគ​អាល្លឺម៉ង់ ៣ប្រកួត ហើយ​ឈ្នះ La Liga ក្រោយ​លេង​ឲ្យ Real បាន ៤ប្រកួត​នៅ​លីគ។ ខណៈ ២ប្រកួត​ទៀត​គឹ​លេង​ UEFA Champions League បាន​ ១ប្រកួត​ឲ្យ​ក្លឹប​អេស្ប៉ាញ ហើយ​ ១ប្រកួត​ទៀត​គឺ FA Cup អាល្លឺម៉ង់។

កីឡាករ​រូប​នេះ​គ្រាន់​តែ​ជាប់​ឈ្មោះ​ ហើយ​មិន​បាន​បង្ហាញ​ខ្លួន​ទេ​ក្នុង​ក្របខ័ណ្ឌ Super Cup អេស្ប៉ាញ។

Odriozola បាន​ចូល​រួម​ជាមួយ Real Madrid កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ ហើយ​នៅ​ឆ្នាំ២០២០ ខែ​មករា កីឡាករ​វ័យ ២៤ឆ្នាំ​រូប​នេះ​ផ្លាស់​ទៅ​ Bayern ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី