ឡាន SUV ល្បឿនលឿនបំផុតលើលោក ឆ្នាំ២០២១ បង្ហាញមុខជាផ្លូវការ

  • 2020-08-12 01:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Bentley បានបង្ហាញរថយន្ត Bentayga Speed ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលជា SUV ល្បឿនលឿនបំផុតលើពិភពលោក។

រថយន្ត Bentley Bentayga Speed បំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ៦២៦សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩វិនាទី ហើយមានល្បឿនអតិបរមា រហូតដល់ទៅ ៣០៦គីឡូម៉ែត្រក្នុងមួយម៉ោង យកឈ្នះរថយន្ត Lamborghini Urus ដែលមានល្បឿនអតិបរមាត្រឹម ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

Bentayga Speed ថ្មីនៅតែបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៩អ៊ីញ ដូច Bentayga ដទៃទៀតដែរ ប៉ុន្តែអ្វីដែលថ្មីនោះគឺ កុងទ័រឌីជីថល ដែលអាចសារ៉េតាមចិត្តអ្នកបើកបរបាន។

SUV នេះក៏នឹងចេញប្រភេទ Black Specification ដែលនឹងផ្លាស់ប្តូរគ្រឿងក្រមេផ្នែកខាងក្រៅ និងគ្រឿងដែលមានពណ៌ស្រស់ចេញ ហើយដាក់ពណ៌ខ្មៅរលោង ឬ Carbon Fiber ចូលវិញ។ យ៉ាងណាក៏ដោយ Bentayga មិនទាន់បានបង្ហាញពីតម្លៃរបស់វានៅឡើយទេ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី