ប្រធានាធិបតីលីបង់ ត្រៀមបង្ហាញការពិត ចំពោះការផ្ទុះដ៏កក្រើក នៅកំពង់ផែ នៃទីក្រុង Beirut

  • 2020-08-12 02:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីលីបង់លោក Michel Aoun បានប្តេជ្ញាដើម្បីបន្តការស៊ើបអង្កេតទៅលើការផ្ទុះរោងចក្រអាលុយមីញ៉ូម ដ៏ខ្លាំងក្លានៅក្នុងទីក្រុងបេរូតកាលពីថ្ងៃទី ៤ ខែសីហាកន្លងទៅ ដែលបានបង្កអោយមានមនុស្សជាច្រើននាក់ ស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយរបសសារព័ត៌មាន Xinhua កាលពីយប់ថ្ងៃអង្គារ ទី១១ ខែសីហា នេះ។

ប្រធានាធិបតីលីបង់លោក Michel Aoun

សម្រាប់ព័ត៌មានបឋមនៃការផ្ទុះនេះ បង្ហាញថាមកពីអាម៉ូញ៉ូមនីត្រាតដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ ២០១៤ នៅក្នុងឃ្លាំងលេខ ១២ នៅកំពង់ផែបេរូត ជាហេតុបណ្តាលឱ្យមានការផ្ទុះនៅបេរូត។ យ៉ាងណាមិញ លោក Aoun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា **"ខ្ញុំនឹងមិននៅស្ងៀមទេហើយខ្ញុំក៏នឹងមិនសម្រាកដែរ ទាល់តែយើងបានបង្ហាញការពិតទាំងអស់អំពីការផ្ទុះទាំងនេះ។ ការបញ្ជូនព័ត៌មានអំពីការផ្ទុះទៅក្រុមប្រឹក្សាតុលាការកំពូលគឺជាជំហានដំបូងនៅក្នុងទិសដៅនេះ" ។**

យ៉ាងណាមិញ វណ្ណៈនយោបាយដែលកំពុងកាន់អំណាចបានទទួលការរិះគន់យ៉ាងខ្លាំងពីប្រជាជនលីបង់ដែលបានចោទប្រកាន់ពួកគេពីការធ្វេសប្រហែសនិងភាពមិនប្រុងប្រយ័ត្នដោយរក្សាទុកបរិមាណអាម៉ូញ៉ូមនីត្រាតដ៏ច្រើននៅកំពង់ផែបេរូត។

គួររំលឹកថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅទីក្រុង Beirut កាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីឃ្លាំងទុកចោលយ៉ាងធ្វេសប្រហែស ដែលមានអាម៉ូញ៉ូមនីត្រាត ចំនួន២,៧៥០តោននៅក្នុងនោះ។ ការផ្ទុះនេះបានបណ្តាលឲ្យមានការខូចខាតយ៉ាងធំ នៅក្នុងទីក្រុងមួយនេះ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ គ្មានផ្ទះសម្បែងរស់នៅ។ វាបានកើតឡើង ស្របពេលដែលលីបង់ កំពុងដោះស្រាយវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងវិបត្តិជំងឺឆ្លង COVID-19 ផងដែរ។ ដែលមកទល់ពេលនេះ ចំនួនមនុស្សដែលបានស្លាប់ដោយសារការផ្ទុះ កើនឡើងដល់ ១៧១ នាក់និងរងរបួសប្រមាណ ៦.០០០ នាក់ផ្សេងទៀត។

ប្រភព៖ Xinhua   ប្រែសម្រួល ៖ Art

អត្ថបទពេញនិយម