ប្រទេសអាស៊ាន ២ ដែលមិនទាន់មានករណីស្លាប់​ដោយសារកូវីដ-១៩

  • 2020-08-12 03:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី១២ ខែសីហានេះ មានប្រទេស​អាស៊ាន​តែ ២ប៉ុណ្ណោះ ដែល​មិនទាន់មាន​ករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ គឺប្រទេស​កម្ពុជា និង​ប្រទេសឡាវ។

ប្រទេសកម្ពុជា មានអ្នកឆ្លង​ជំងឺនេះ​ ២៦៨នាក់ និងមានអ្នកជាសះស្បើយ ២២០នាក់ ខណៈ ឡាវ មានអ្នកឆ្លង ២០នាក់ និងជាសះស្បើយ ១៩នាក់។ ប្រទេស​ទាំង ២ គ្មានករណីស្លាប់ដូចគ្នា ខណៈ​ប្រទេស ៨ផ្សេងទៀត ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ មានចំនួនអ្នកស្លាប់ ដូចខាងក្រោម៖

  • ឥណ្ឌូណេស៊ី៖ ស្លាប់ ៥៨២៤ (អ្នកឆ្លងសរុប ១២៨ ៧៧៦ និងជាសះស្បើយ ៨៣៧១០)

  • ហ្វីលីពីន៖ ស្លាប់ ២៣១២នាក់ (អ្នកឆ្លង ១៣៩ ៥៣៣៨នាក់ និងជាសះស្បើយ ៦៨៤៣២)

  • ​ម៉ាឡេស៊ី៖ ស្លាប់ ១២៥នាក់ (អ្នកឆ្លង ៩១០៣នាក់ និងជាសះស្បើយ ៨៨០៩នាក់)

  • ថៃ៖ ស្លាប់ ៥៨នាក់ (អ្នកឆ្លង ៣៣៥១នាក់ និងជាសះស្បើយ ៣១៦៣នាក់)

  • សិង្ហបុរី៖ ស្លាប់ ២៧នាក់ (អ្នកឆ្លង ៥៥៣៥៣នាក់ និងជាសះស្បើយ ៥០១២៨នាក់)

  • វៀតណាម៖ ស្លាប់ ១៧នាក់ (អ្នកឆ្លង ៨៦៦នាក់ និងជាសះស្បើយ ៤៥១នាក់)

  • មីយ៉ាន់ម៉ា៖ ស្លាប់ ៦នាក់ (អ្នកឆ្លង ៣៦០នាក់ និងជាសះស្បើយ ៣១៣នាក់)

  • ប្រ៊ុយណេ៖ ស្លាប់ ៣នាក់ (អ្នកឆ្លង ១៤២នាក់ និងជាសះស្បើយ ១៣៨នាក់)

សូមបញ្ជាក់ថា ទិន្នន័យខាងលើនេះ បានមកពី worldometers.info