ក្រុមហ៊ុនចិនត្រៀមប្រកាសទូរសព្ទដំបូងគេក្នុងលោក បង្កប់កាមេរ៉ា Selfie ក្រោមអេក្រង់

  • 2020-08-12 07:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កប់​កាមេរ៉ា​នៅ​ក្រោម​អេក្រង់ នឹង​ជា​គំនិត​ច្នៃ​ប្រឌិត​ថ្មី​មួយ​ទៀត​លើ​ស្មាតហ្វូន ដោយ​គេ​រំពឹង​ថា​បច្ចេកវិទ្យា​នេះ​នឹង​មាន​បំពាក់​លើ​​ស្មាតហ្វូន​ជា​ទូលំទូលាយ​នា​ឆ្នាំ ២០២១ ខាង​មុខ។ យ៉ាងណាក្ដី​ក្រុមហ៊ុន ZTE បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បង្ហាញ​ចេញ​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក​ដែល​បង្កប់​កាមេរ៉ា​​ក្រោម​អេក្រង់​ឆាប់ៗ​នេះ។

ស្មាតហ្វូន ZTE Axon 20 5G អាច​​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​បំពាក់​កាមេរ៉ា Selfie លើ​អេក្រង់។ លោក Ni Fei ជា​ប្រធាន​ផ្នែក​ទូរសព្ទ​របស់ ZTE បាន​បញ្ជាក់​​នៅ​លើ​គណនី Weibo អំពី​​បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ​នេះ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ពី​ឈ្មោះ​ស្មាតហ្វូន ឬ​ថ្ងៃ​ប្រកាស​ចេញ​នោះ​ទេ។

ស្មាតហ្វូន​ ZTE Axon 20 5G អាច​នឹង​ប្រើ​ប្រាស់​ដំណោះ​ស្រាយ​របស់​ក្រុមហ៊ុន​ចិន Visionix ​ដែល​មាន​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់។ កាល​ពី​ខែ​មុន Visionex បាន​បញ្ជាក់​ថា​ខ្លួន​បាន​ចាប់​ផ្ដើម​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​ដំណោះ​ស្រាយ​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់ ហើយ​ស្មាតហ្វូន​ដែល​ប្រើ​ប្រាស់​វា​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​ផង​ដែរ៕​

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង