ទីបំផុត! Dembele មានឈ្មោះលេងវិញហើយ ក្រោយរបួស៩ខែ
- 2020-08-13 02:57:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! Dembele មានឈ្មោះលេងវិញហើយ ក្រោយរបួស៩ខែ
ចន្លោះមិនឃើញ
ក្រុម FC Barcelona បានបញ្ចេញបញ្ជីឈ្មោះកីឡាករដើម្បីត្រៀមលេងទល់ក្រុម Bayern Munich ក្នុងពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយហើយ។
សម្រាប់ការប្រកួតដ៏តឹងតែងនេះដែរ គេសង្កេតឃើញមានវត្តមានរបស់ខ្សែប្រយុទ្ធកំពូលបច្ចេកទេស Dembele មករួមក្រុមវិញហើយ។ កីឡាករបារាំងរូបនេះ ខកខានការប្រកួត៩ខែមកហើយ ដោយសារតែបញ្ហារបួស ផុតពីមួយចូលមួយ។ តែក្រោយពីសម្រាកព្យាបាលដោយយកចិត្តទុកដាក់មក ពេលនេះរូបគេអាចចូលលេងបានហើយ។
លោក Setien ចង់ដាក់អតីតកីឡាករ Dortmund នេះលេងតាំងពីប៉ះក្រុម Napoli ម្ល៉េះ ប៉ុន្តែដោយសារគ្រានោះរូបគេមិនទាន់មានកម្លាំងពេញលេញទើបឱ្យសម្រាកសិន។ ដោយឡែកនៅពេលប៉ះ Bayern Munich នៅយប់ស្អែកនេះ អ្នកចាត់ការក្រុម Barca ទំនងជាប្រើកីឡាករល្បឿនលឿននេះហើយ៕