ឡានអគ្គិសនី Tesla លក់ដាច់ខ្លាំងនៅកូរ៉េខាងត្បូង ឡើងផ្ដួលម្ចាស់ទឹកដី

  • 2020-08-13 08:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​​ពី​ខែ​មករា មក​ទល់​​ខែ​កក្កដា​ ឆ្នាំ ២០២០ នេះ រថយន្ត​ Tesla Model 3 គឺ​ជា​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ច្រើន​ជាង​រថយន្ត​អគ្គិសនី​របស់ Hyundai និង Kia ដែល​ជា​ម្ចាស់​​ទឹក​ដី​ទៅ​ទៀត។

ផ្អែក​តាម​​តួ​លេខ​បាន​ពី EV-Sales បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Tesla អាច​លក់​រថយន្ត Model 3 បាន ៦ ៨៨៨ គ្រឿង​ នៅ​កូរ៉េ​ខាង​ត្បូង ក្នុង​ពេល​​៧​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០។ តាម​កៀក​បំផុត​នោះ​គឺ Hyundai Kona EV ដែល​លក់​បាន ៥ ១២០​គ្រឿង និង Kia Niro EV ដែល​លក់​បាន ២ ៣១៥​គ្រឿង។ ចំណែក​លេខ​៤ បាន​ទៅ​លើ Chevrolet Bolt លក់​បាន ១ ៣៥៧​គ្រឿង និង BMW 530e លក់​បាន ១ ១៦៨​គ្រឿង។

សរុប​ជា​​រួម​ទៅ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​កូរ៉េ​ខាង​ត្បូង​មាន​ការ​កើន​ឡើង ៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ គួរ​ដឹង​ដែរ​ថា​ចំនួន​លក់​រថយន្ត Hyundai Kona EV មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់ ៤៥% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕​​

ប្រភព៖ Tesmanian   ប្រែ​សម្រួល៖ សុខហេង