Apple ប្រាប់​របៀប​សន្សំ​ថាមពល​ថ្ម iPhone ឲ្យ​បាន​យូរ និង​មិន​ឆាប់​ខូច

  • 2020-08-13 09:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ iPhone តែង​រអ៊ូ​ថា​ថាមពល​ថ្ម​ប្រើ​មិន​បាន​យូរ​ដូច​ទូរសព្ទ​ផ្សេងៗ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ Apple ផ្ទាល់​ក៏​បាន​បង្ហោះ​លើ​វិបសាយ​ផ្លូវការ​ខ្លួន apple.com បង្ហាញ​តិចនិក​សន្សំ​ថ្ម iPhone ឲ្យ​បាន​យូរ និង​មិន​ឆាប់​ខូច៖

 

iphone

 

១. Update ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនាន់​ចុង​ក្រោយ​បង្អស់

២. ជៀសវាង​ដាក់ iPhone នៅ​កន្លែង​ក្ដៅ​ដែល​មាន​សីតុណ្ហភាព​លើស​ពី ៣៥ អង្សារសេ

៣. ដោះ​ស្រោម (case) ក្រាស់ៗ​ចេញ រាល់​ពេល​សាក​ថ្ម កុំ​ឲ្យ​ក្ដៅ​ខ្លាំង

៤. បើក (Enable) មុខ​ងារ Low Power Mode (Settings>Battery>Low Power Mode)

៥. គួរ​ប្រើ Wi-Fi បើ​សិន​ជា​មាន ជា​ជាង 3G តាម​ស៊ីម ព្រោះ​វា​ស៊ី​ថ្ម​លឿន និង​ក្ដៅ

៦. បិទ Background App Refresh (Settings>General>Background App Refresh

៧. បិទ Location Services (Settings>Privacy>Location Services)

៨. បិទ​ទូរសព្ទ ពេល​នៅ​តំបន់​គ្មាន​សេវា ឬ​សេវា​តិច​មែន​ទែន

៩. បើ​សាក​កុំព្យូទ័រ ត្រូវ​ឲ្យ​កុំព្យូទ័រ​នៅ​ដំណើរការ ឬ​ដោត​សាក​ថ្ម។ បើ​កុំព្យូទ័រ​ sleep ឬ standby mode ថ្ម​ទូរសព្ទ​នឹង​ត្រូវ​បឺត​ទៅ​វិញ (ថយ​ថាមពល​ថ្ម)៕

ប្រភព៖ Apple   អត្ថបទ៖ លី សុផាត